ភ្នំពេញ៖ គ្មានឳពុកម្ដាយណា មិនស្រលាញ់កូនខ្លួននោះ បើទោះជាត្រូវរ៉ាប់រង ទុក្ខលំបាក បែបណា ក៏លោកមិនដែលត្អួញត្អែរនោះដែរ។

ជាក់ស្ដែងលោក អិុន សុភិន ឳពុកបង្កើតរបស់អ្នកនាង ភិន សុដាលីស ក៏មានទឹកចិត្តអាណិតស្រលាញ់កូនៗ ក៏មិនខុសពីឳពុកម្ដាយអ្នកដទៃដែរ។

ហើយនៅល្ងាចមិញនេះដែរ លោកក៏បានឆ្លៀតពេលទៅជូនដំណើរកូនប្រុសសំណព្វចិត្ត ឡើងយន្តហោះទៅបរទេស ដើម្បីចុះកម្មសិក្សានៅចក្រភពអង់គ្លេស នេះបើតាមរូបភាព ដែលលោកបានបង្ហោះក្នុងគណនីរបស់ខ្លួន។

ទង្វើដែលបង្ហាញពីទឹកចិត្តនៃការស្រលាញ់របស់លោកឳពុករូបនេះ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ហើយបើទោះជាខ្លួន មានភារៈកិច្ចរវល់ខ្លាំងបែបណា ក៏លោកមិនភ្លេចជូនដំណើរកូនប្រុសម្នាក់នេះឡើយ៕ 

សារដែលលោក អិុន សុភិន បានបង្ហោះក្នុងបណ្ដាញសង្គម
លោក អិុន សុភិន និងកូនប្រុស
លោក អិុន សុភិន ជូនដំណើរកូនប្រុស
លោក អិុន សុភិន ជូនដំណើរកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]