ភ្នំពេញ៖ អាចនិយាយបានថា ជារឿងដែលកើតឡើងជាញឹកញាប់ ដែលតារា មួយចំនួននៅក្នុងប្រទេសកម្ពុជា រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយសារតែមូលហេតុ មិនសូវឃើញពួកគេចូលរួម ដុតដៃដុតជើងជួយសិល្បៈករដូចគ្នា ពេលធ្លាក់ខ្លួនលំបាក ក៏ដូចជាពេលខ្លួះមិនឃើញវត្តមានតារាទាំងនោះ ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព របស់មិត្តៗសិល្បៈកររួមអាជីពជាដើម។

ទាក់ទងនឹងនឹងចម្ងល់របស់មហាជននេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានចេញមុខបកស្រាយ ចំពោះមូលហេតុមួយចំនួន ដែលធ្វើឲ្យតារាមួយចំនួន មិនសូវចូលរួមសកម្មភាពទាំងនេះ។

ក្នុងនោះលោកបានលើកឡើងថា៖

«ព្រឹកនេះខ្ញុំសុំឆ្លើយសំនួរមួយ ចំពោះបងប្អូនទស្សនិកជន ព្រោះសំនួរនេះគាត់តែងតែ សួរដដែលជាដដែល មានបងប្អូនចោទសួខ្ញុំថា .. ហេតុអីពេលតារាស្លាប់ តារាឈឺ មានទុក្ខ មិនមានអ្នកសិល្បៈដូចគ្នាចូលរួមច្រើន??? ខ្ញុំសូមបកស្រាយតាមទស្សនៈខ្ញុំផ្ទាល់ដោយខ្លីដូចតទៅ :

ហេតុផលរួមមាន៖

១: ជាប់រវល់

២: ឆុងឆ្នាំ

៣: សុខភាពមិនអំណោយផល

៤: នៅក្រៅប្រទេស

៥: មិនស្គាល់គ្នា

៦: បក្សពួកនិយម

៧: មិនសូវល្បី

៨. មិនចូលចិត្ត.ល. ។

បើសិនជាការបកស្រាយខាងលើខុសត្រង់ចំនុចណាសុំអភ័យទោសដោយអនុគ្រោះផង ដោយក្តីគោរព អ៊ឹម ជីវ៉ា»៕

ចង់ដឹងឲ្យកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)