(ភ្នំពេញ)៖ បន្ទាប់ពីពិធីករដ៏ឆ្នើម លោក អ៊ិត សេដ្ឋា បានទទួលមរណភាពទៅ ដោយបានបន្សល់ទុកនូវម្ដាយចាស់ជរាម្នាក់ និងកូនបីនាក់គ្មានទីពឹងនោះ ក្រោមការជ្រោមជ្រែង ពីបងប្អូនសិល្បករ-សិល្បការិនី សប្បុរជនទាំងក្នុង និងក្រៅប្រទេសជាច្រើននោះ ក្រុមគ្រួសាររបស់ លោក អ៊ិត សេដ្ឋា បានធូរស្រាលជីវភាពច្រើនជាងមុន ដោយពេលនេះអ្នកទាំងអស់គ្នា បានទទួលនូវភាពកក់ក្ដៅ ព្រោះតែការយកចិត្តទុកដាក់ សំណាក់សិល្បករនានា ដែលធ្លាប់រួមអាជីពជាមួយ លោក អ៊ិ សេដ្ឋា។

មិនតែប៉ុណ្ណោះ ព្រមទាំងបានទិញផ្ទះ ជូនក្រុមគ្រួសាររបស់លោកថែមទៀត ដោយថ្ងៃឡើងគេហដ្ឋានថ្មីរបស់លោក អ៊ិត សេដ្ឋា និងពិធីខួបកំណើតរបស់កូនប្រុស របស់លោក នឹងធ្វើឡើងក្នុងថ្ងៃតែមួយ តែម្ដង។

លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជាមិត្តសំឡាញ់របស់លោក អ៊ិត សេដ្ឋា បានបង្ហោះសំបុត្រអញ្ជើញឡើងគេហដ្ឋានថ្មី និងពិធីខួបកំណើររបស់កូនប្រុសលោក អ៊ិត សេដ្ឋា ដោយសេរសេរថា «កម្មវិធីឡើងផ្ទះជូនក្រុមគ្រួសារបង អ៊ិត សេដ្ឋា នៅថ្ងៃទី២៣.១០.២០១៧ សូមបងប្អូន និងមិត្តភក្តិ ទាំងអស់ជ្រាប»។

គួរបញ្ជាក់ថា គេហដ្ឋានរបស់ក្រុមគ្រួសារអតីតពិធីករ លោក អ៊ិត សេដ្ឋា ស្ថិតនៅក្នុងខណ្ឌឫស្សី ក្នុងបុរីលំនៅឋាន សម្បត្តិមាស៕

​ពិធីឡើងគេហដ្ឋានថ្មី របស់​លោក អ៊ិត សេដ្ឋា​ និង​ខួបកំណើតកូនប្រុស​ នឹងធ្វើឡើងក្នុងថ្ងៃតែមួយ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា