បរទេស៖ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ពេលមនុស្សម្នាក់បានស្លាប់ទៅ ខួរក្បាលរបស់គេនៅតែអាចដំណើរការក្នុងរយៈពេលដ៏ខ្លី ដែលវាមានន័យថា គេអាចនៅតែទទួលអារម្មណ៍ផ្សេងៗក្នុងកម្រិតមួយ ដូចកាលនៅរស់យ៉ាងដូច្នេះដែរ។

ជាធម្មតាពេលដែលបេះដូងរបស់មនុស្សម្នាក់លែងដំណើរការ នោះចរន្តឈាមដែលបុកទៅខួរក្បាល នឹងត្រូវកាត់ផ្តាច់ ដែលនេះមានន័យថា វាជាពេលដែលគេបានបាត់បង់ជីវិត។

វេជ្ជបណ្ឌិត Sam Parnia ដែលជាអ្នកស្រាវជ្រាវមួយរូបនៃ NYU Langone School of Medicine ទីក្រុងញ៉ូវយ៉ក បានមានប្រសាសន៍ថា ក្រោយពេលមនុស្សម្នាក់បានស្លាប់ទៅ ចរន្តឈាមប្រាកដណាស់លែងដើរ ដូច្នេះតួនាទីខួរក្បាលក៏ត្រូវឈប់ដំណើរការជាមួយគ្នានេះដែរ។ តែទោះយ៉ាងណា គាត់បានបញ្ចាក់ប្រាប់ផងដែរថា ក្នុងរយៈពេលដ៏ខ្លី បុគ្គលដែលបានស្លាប់ នៅតែទទួលអារម្មណ៍ផ្សេងៗ ពោលគឺគេដឹងខ្លួនថា កំពុងស្លាប់ និងមើលឃើញអ្វីនៅជុំវិញខ្លួន ក៏ដូចជាលឺសម្លេងមនុស្សកំពុងនិយាយ ឬយំទួញសោកជាដើម។

វេជ្ជបណ្ឌិត Sam Parnia

បើមិត្តអ្នកអានបានទស្សនារឿង Flatliners (2017) វាដូចការអះអាងយ៉ាងអ៊ីចឹងដែរ ពោលគឺក្នុងសាច់រឿង គេឃើញមាននិស្សិតពេទ្យប្រាំនាក់ បានធ្វើពិសោធន៍ ដោយប្រើប្រាស់ធាតុគីមី ក្នុងបំណងធ្វើឲ្យឯងជិតស្លាប់ (តែមិនឲ្យស្លាប់) ព្រោះពួកចង់ដឹង តើពេលមនុស្សម្នាក់ស្លាប់ទៅ នឹងមានរឿងអាថ៌កំបាំងអ្វីខ្លះនឹងត្រូវកើតឡើង? ជាក់ស្តែងការរកឃើញថ្មីនេះ មានលក្ខណៈ ប្រហាក់ប្រហែលទៅនឹងសាច់រឿងមួយនេះដែរ ដោយអ្នកស្រាវបានរកឃើញភស្តុតាងសំខាន់មួយដើម្បីបញ្ជាក់រឿងនេះ។

រឿង Flatliners

គួរឲ្យដឹងថា ភស្តុតាងដែលបានអះអាងនោះ គឺនៅបន្ទប់វះកាត់តែម្តង។ មានមនុស្សមិនតិចទេដែលស្លាប់ហើយរស់ឡើងវិញ មានន័យថា កំឡុងពេលវះកាត់ បេះដូងរបស់គេបានឈប់ដំណើរការក្នុងរយៈពេលមួយ ឬវាលោតតិចៗ ដែលត្រូវគេជឿជាក់ថាបានស្លាប់បាត់បង់ជីវិត។ តែជាក់ស្តែង ពួកគេនិយាយថា ក្នុងរយៈពេលនោះ បានទទួលអារម្មណ៍ពិសេសម៉្យាង ពោលគឺពួកគេបានអាចដឹងនូវអ្វី ដែលកំពុងកើតឡើងជុំវិញខ្លួន រួមទាំងសម្លេងគ្រូពេទ្យកំពុងនិយាយគ្នាជាដើម។

ដូចគ្នានេះដែរកាលពីឆ្នាំ២០១៣កន្លងទៅ មានអ្នកស្រាវជ្រាវមួយក្រុម ដែលមកពីសាកលវិទ្យាល័យ Michigan ពួកគេបានរកឃើញសញ្ញាម៉្យាង (hyper-alerted state) នៅក្នុងខួរក្បាលសត្វកណ្តុរពិសោធន៍ ក្នុងរយៈខ្លីមួយក្រោយវាត្រូវបានចាក់សារធាតុគីមីសម្លាប់៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]