ឈឺជង្គង់ ភាគច្រើនតែងតែកើតឡើងទៅលើមនុស្សចាស់ដែលមានអាយុច្រើន ឬអ្នកដែលមានមាឌធំ ធាត់លើសទម្ងន់ជាដើម។ អ្នកដែលកើតមានជំងឺបែបនេះពិតជាដឹងច្បាស់ណាស់ ថាវាមានការលំបាកយ៉ាងណាខ្លះ សម្រាប់ការរស់នៅប្រចាំថ្ងៃ។

ឈឺជង្គង់ ភាគច្រើនតែងតែកើតឡើងទៅលើមនុស្សចាស់ដែលមានអាយុច្រើន

ប៉ុន្តែឈប់បារម្ភព្រោះមានឱសថបុរាណសំខាន់៣មុខ អាចជួយកាត់បន្ថយការឈឺជង្គង់របស់លោកអ្នកបានយ៉ាងមានប្រសិទ្ធភាព៖

១) មៀន៖ ផ្លែមៀនអាចជួយបន្ថយការឈឺជង្គង់បាន ដោយគ្រាន់តែនាំយកគ្រាប់មៀនស្រស់ប្រមាណជា២០គ្រាប់ មកដំឱ្យបែក ហើយនាំទៅត្រាំនៅក្នុងស្រា ទុកចោលរយៈពេល ៧ថ្ងៃ សឹមនាំមកលាបលើក្បាលជង្គង់ដែលឈឺនោះ មួយថ្ងៃ១-២ដង។ ធ្វើដូច្នេះវានឹងអាច ធ្វើឱ្យការឈឺចាប់របស់អ្នក​​​​បានធូរស្រាលបានយ៉ាងងាយស្រួល។

ផ្លែមៀន

២) ខ្ញី៖ មានគុណសម្បត្តិ នៅក្នុងកាត់បន្ថយការឈឺចាប់បានយ៉ាងល្អ ថែមទាំងអាចបន្ថយការរលាកបានល្អប្រសើរទៀតផង។ ងាយៗដោយអ្នកគ្រាន់តែផឹកតែខ្ញី ឬផឹកទឹកខ្ញីក្តៅៗឧណ្ហៗឱ្យបាន ឬអ្នកដែលឈឺខាងក្រៅ មិនមែនឈឺនៅក្នុងឆ្អឹង ក៏អាចយកខ្ញីស្រស់មកបុកឱ្យល្អិត ហើយលាយជាមួយប្រេងអូលីវ បន្ទាប់មកយកមកបិទនៅត្រងបរិវេណដែលឈឺចាប់នោះ ប្រមាណ១០ទៅ១៥នាទីក៏បានធូរស្រាលដែរ។ 

តែខ្ញី

៣) រមៀត៖ មិនត្រឹមតែមានគុណសម្បត្តិ នៅក្នុងការថែរក្សាស្បែកប៉ុណ្ណោះទេ ថែមទាំងអាចបន្ថយការឈឺចាប់បានយ៉ាងល្អផងដែរ ដោយគ្រាន់តែយកម្ស៉ៅធ្វើពីឬសរមៀត ឬម្ស៉ៅរមៀត យកមកដាក់ស្អំនៅលើជង្គង់ដែលឈឺនោះជាការស្រេច៕

ម៉្សៅរមៀត

ដូច្នេះប្រសិនបើអ្នកកំពុងជួយប្រទះនូវបញ្ហាទាំងអស់នេះ កុំភ្លេចអនុវត្តទាំងអស់គ្្នាណា ដើម្បីទទួលបាននូវសុខភាពយ៉ាងល្អប្រសើរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]