ភ្នំពេញ៖ មួយរយៈនៅក្នុងពិធីបុណ្យសពរបស់ សាន ស្រីឡៃ អ្នកនាងពេជ្រ សោភា ដែលធ្លាប់ជា Coach មានចិត្តអាណិតអាសូរ និងខំជួយនៅក្នុងពិធីបុណ្យយ៉ាងខ្លាំង។

ជាការពិតណាស់ នៅក្នុងពិធីបុណ្យសពរបស់អ្នកនាងសាន ស្រីឡៃ ឃើញថាមានតារាជាច្រើនបានចូលរួម និងស្រែកយំ ពាសពេញវត្ត មិនត្រឹមតែប៉ុណ្ណោះ ពិធីបុណ្យ៧ថ្ងៃរបស់សាន ស្រីឡៃ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ដោយស្ថិតក្នុងការចាត់ចែង របស់ផលិតកម្មហង្សមាសផងដែរ ។

ជាក់ស្តែងកញ្ញាពេជ្រ សោភា ដែលមានតែងមានមុខនៅក្នុងពិធីនោះ បានបង្ហោះរូបភាព២សន្លឹក គួរឲ្យអាណិតមែនទែន ដែលខិតខំក្នុងពិធីផង និងពិបាកចិត្តផង ទើបធ្វើឲ្យអ្នកនាង ធ្លាក់ខ្លួនឈឺដល់ថ្នាក់នេះ ។

ក្នុងនោះផងដែរ គឺជារូបស្នាមកោសខ្យល់ យ៉ាងក្រហមពេញរាងកាយតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រ មានចិត្តអាណិត និងកោតសរសើរដល់ទឹកចិត្តរបស់អ្នកនាង បានខិតខំក្នុងពិធីបុណ្យរបស់ ស្រីឡៃ ទាំងខ្លួនមិនមែនជាបងប្អូននោះ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ស្នាមកោសខ្យល់របស់អ្នកនាងពេជ្រ សោភា
ស្នាមកោសខ្យល់របស់អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា និងសាន ស្រីឡៃ
សាន ស្រីឡៃកាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា