អាមេរិក៖ យន្តហោះតម្លៃថ្លៃកប់ពពក ៧២លានដុល្លារអាមេរិក ត្រូវបានគេស្គាល់និងចាត់ទុកថាជាយន្តហោះឯកជនដែលមានប្រវែង៣៣,៨ម៉ែត្រ វែងជាងគេបង្អស់លើពិភពលោក បង្កើតឡើងដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ និងបរិក្ខាទំនើបៗ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា យន្តហោះឯកជនតម្លៃថ្លៃនេះ គឺម៉ូដែល Global 7000 ។ វាត្រូវបានបង្កើតឡើងដោយខាងក្រុមហ៊ុន Bombardier ដែលមានមូលដ្ឋាននៅប្រទេសកាណាដា និងត្រូវបានដាក់តាំងបង្ហាញខ្លួន ជាលើកដំបូងក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីអាទិត្យសប្តាហ៍មុននេះ នៅឯមជ្ឈមណ្ឌល National Business Aviation Association ។

យន្តហោះឯកជនដ៏អស្ចារ្យមួយគ្រឿងនេះ ត្រូវបានគេនិយាយថា ជាយន្តហោះឯកជនដំបូងគេបង្អស់ ផលិតឡើងលក្ខណៈជាកន្លែងស្នាក់នៅ ដែលមានបន្ទប់គេង បន្ទប់ការិយាល័យ បន្ទប់ទឹក បន្ទប់កម្សាន្ត និងបន្ទប់ទទួលទានអាហារជាដើម ដោយមានការខណ្ឌចែកដាក់ពីគ្នា រវាងទីតាំងនីមួយៗ និងបន្ទប់កាប៊ីនរបស់ពីឡុត។ យន្តហោះឯកជន Global 7000 អាចផ្ទុកអ្នកដំណើរបានត្រឹម១៩នាក់ ឬលើសនេះតិចតួចតែប៉ុណ្ណោះ។

បន្ទប់នីមួយៗរបស់យន្តហោះ បំពាក់ទូរទស្សន៍អេក្រង់ធំ  ចំណែកកញ្ចក់បង្អួចយន្តហោះក៏ធំទូលាយដែរ  ជាពិសេសមានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាពថែមទៀតផង។

យោងតាមក្រុមហ៊ុន Bombardier បានឲ្យដឹងថា យន្តហោះម៉ូដែល Global 700 ចំនួន៨គ្រឿងផ្សេងទៀត បច្ចុប្បន្នគឺកំពុងតែស្ថិតក្នុងដំណើរការផលិត និងអាចវាយលុកទីផ្សារចែកចាយលក់នៅចុងឆ្នាំ ២០១៨ខាងមុខនេះ។ ក្រុមហ៊ុនមានជំនឿថា យន្តហោះប្រភេទនេះអាចលក់ដាច់អស់ទាំងស្រុងរហូតដល់ឆ្នាំ ២០២១ ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖  

យន្តហោះឯកជនតម្លៃថ្លៃនេះ គឺម៉ូដែល Global 7000
រូបភាពខាងក្នុងនៃយន្តហោះឯកជនម៉ូដែល Global 7000
រូបភាពខាងក្នុងនៃយន្តហោះឯកជនម៉ូដែល Global 7000
រូបភាពខាងក្នុងនៃយន្តហោះឯកជនម៉ូដែល Global 7000
រូបភាពខាងក្នុងនៃយន្តហោះឯកជនម៉ូដែល Global 7000
រូបភាពខាងក្នុងនៃយន្តហោះឯកជនម៉ូដែល Global 7000
ក្រុមហ៊ុន Bombardier បានឲ្យដឹងថា យន្តហោះម៉ូដែល Global 700 ចំនួន៨គ្រឿងផ្សេងទៀត បច្ចុប្បន្នគឺកំពុងតែស្ថិតក្នុងដំណើរការផលិត និងអាចវាយលុកទីផ្សារ ចែកចាយលក់នៅចុងឆ្នាំ ២០១៨ខាងមុខនេះ
ក្រុមហ៊ុនមានជំនឿនឹងប៉ាន់ប្រមាណបានថា យន្តហោះប្រភេទនេះអាចលក់ដាច់អស់ទាំងស្រុងរហូតដល់ឆ្នាំ២០២១ ផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]