ភ្នំពេញ៖ តារាម៉ូដែលស្រី និយមលេងស្ទាយតុបតែងខ្លួនបែបបរទេស កញ្ញា ទឹម រដ្ឋា បច្ចុប្បន្ននេះ គេសង្កេតឃើញថា នាងកំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងការងារសិល្បៈ។

ទឹម រដ្ឋា និងគូស្នេហ៍

ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកចាប់អារម្មណ៍ពីការតុបតែងខ្លួនរបស់ តារាស្រីរូបនេះវិញម្តង ដោយភាគច្រើនគេតែងសង្កេតឃើញថា កញ្ញា ទឹម រដ្ឋា និយមចូលចិត្តតុបតែងខ្លួនបែប បរទេស មិនថាទៅលើម៉ូតសម្លៀកបំពាក់ ម៉ូតសក់ ការតែងមុខ ឬក៏ការសាកជាដើម។

ជាការពិតណាស់ តាមរយៈរូបថតកន្លងមក ប្រិយមិត្តឃើញថា នៅលើដងខ្លួនរបស់កញ្ញា ទឹម រដ្ឋា មានស្នាមសាក់ច្រើនកន្លែង គឺសាក់អក្សរនៅលើខ្នង សាក់រូបនៅលើចង្កេះផ្នែកខាងក្រោយ និងសាក់អក្សរ ”J” នៅលើដៃជាដើម។

ស្នាមសាកនៅលើខ្លួនរបស់ ទឹម រដ្ឋា

ជាក់ស្តែង ថ្មីៗនេះ អ្នកគាំទ្រក៏ចាប់អារម្មណ៍ឃើញស្នាមសាក់ថ្មីមួយទៀតរបស់ ទឹម រដ្ឋា ដែលនាងទើបតែបង្ហោះបង្ហោះឲ្យឃើញ កាលពីប៉ុន្មានម៉ោងមុននេះ។ យ៉ាងណាមិញ ស្នាមសាក់ថ្មីរបស់កញ្ញា ទឹម រដ្ឋានេះ គឺស្ថិតនៅជិតតំបន់សំខាន់ បើនិយាយឲ្យចំទៅ គឺនៅចន្លោះកណ្តាលផ្នែកក្រោមដើមទ្រូងតែម្តង។ បើទោះបីជាស្នាមសាក់នោះ មើលមិនសូវច្បាស់ថាជារូបអ្វី ប៉ុន្តែមើលទៅក៏មានភាពទាក់ទាញម៉្យាងផងដែរ៕  

ស្នាមសាក់ថ្មីមួយទៀតរបស់ ទឹម រដ្ឋា នៅចន្លោះកណ្តាលផ្នែកក្រោមដើមទ្រូង
តារាស្រី ទឹម រដ្ឋា
តារាស្រី ទឹម រដ្ឋា
តារាស្រី ទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា