(ភ្នំពេញ)៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះ ត្រូវបានគេដឹងថា ទទួលបានសន្ទុះការគាំទ្រ ពីសំណាក់មហាជនទាំងក្នុងស្រុក និងក្រៅស្រុក ដោយអ្នកនាងមានឱកាស បានចេញទៅសម្ដែងនៅប្រទេសបារាំង កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅ។ បើតាមការសង្កេតរបស់ទស្សនិកជន តារារូបនេះ មិនត្រឹមតែជោគជ័យ លើវិស័យសិល្បៈនោះទេ ប៉ុន្តែអ្នកនាង ហាក់ដូចជាមានសុភមង្គលនៅក្នុងក្រុមគ្រូសារ ពោលគឺតែងតែបង្ហាញពីភាពរីករាយ និងជីវិតឯកជនក្នុងគ្រួសារឲ្យមហាជន បានដឹងជាញឹកញាប់។

ជាក់ស្ដែង ថ្មីៗនេះ អ្នកម្ដាយសម័យថ្មីអ្នកនាង ខាត់ សុឃីម បានបង្ហោះសារជូនពរកូនប្រុស សំណព្វចិត្តជាទីស្រឡាញ់ពីចម្ងាយ ក្នុងថ្ងៃកំណើតកូនប្រុសវ័យ១២ឆ្នាំ ខណៈការសម្ដែងនៅប្រទេសបារាំង មិនទាន់បានបញ្ចប់នៅឡើយ។ អ្នកនាង ខាត់ សុឃីម មិនអាចវិលត្រឡប់មករៀបចំពិធីខួបកំណើត ឲ្យកូនប្រុសជាទីស្រឡាញ់ នៅប្រទេសកម្ពុជាបាន ទើបអ្នកនាងបានបង្ហោះសារមួយឃ្លាជូនពរកូនប្រុស សំណព្វចិត្តពីចំងាយ។

អ្នកនាង ខាត់ សុឃីម បានសរសេរនៅលើគណនីហ្វេសប៊ុក ថា «រីករាយថ្ងៃខួបកំណើតកូនប្រុសម្តាយ ពុកនឹងម៉ែជូនពរកូនប្រុសសំឡាញ់ពីចំងាយ សូមព្រះប្រទានពរ ឲ្យកូនប្រុស សំឡាញ់ខ្ញុំជួបតែសេចក្តីសុខ និងរៀនពូកែ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៥ដល់ ថ្ងៃទី២០ខែតុលាឆ្នាំ២០១៧ គិតទៅកូនអាយុ១២ឆ្នាំហើយ happy birthday to my son we love you so much Panha Sky Yossak»។

គួរបញ្ជាក់ផងដែរថា អ្នកនាងខាត់ សុឃីម បានចេញទៅប្រទេសបារាំង តាំងពីចុងខែកញ្ញាមកម្ល៉េះ។ បើគិតមកដល់ពេលនេះ ការចេញទៅសម្ដែងនៅប្រទេសបារាំង មានរយៈពេល ជាងមួយខែហើយ ដូច្នេះទើបអ្នកនាងមានការនឹករឭក ដល់ក្រុមគ្រួសារ កូនៗ ក៏ដូចជាមាតុភូមិខ្មែរផងដែរ៕

ខាត់ សុឃីម ​ជូន​ពរកូន​ប្រុស Sky ពី​នាយ​សមុទ្រ ក្នុង​ថ្ងៃ​កំណើត​វ័យ​១២ឆ្នាំ ​

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម