ភ្នំពេញ៖ នាពេលថ្មីៗនេះ មានព័ត៌មានដ៏ក្តៅគគុក អំពីការស្លាប់របស់ ស្រីឡៃ គឺដោយសារភ្លើងប្រច័ណ្ឌ ហើយរឿងរ៉ាវទាំងនោះ ត្រូវបានគេនិយាយថា មានការពាក់ព័ន្ធនឹង លោក បញ្ញា សិទ្ធថែមទៀតផង។

ប៉ុន្តែរឿងអស់ទាំងនោះ ក៍បានស្ងប់ស្ងាត់ទៅវិញ នៅពេលដែលមានការ បកស្រាយពីលោក បញ្ញា សិទ្ធផ្ទាល់ថា លោកនិងស្រីឡៃគឺគ្រាន់តែ ស្រលាញ់រាប់អានគ្នាជិតស្និទ្ធ ដូចបងប្អូនបង្កើតតែប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីបូជាសព របស់ស្រីឡៃរួចរាល់ លោក បញ្ញា សិទ្ធ បានប្រាប់រឿងរ៉ាវ គួរឲ្យព្រឺសម្បុរមួយ ដែលទាក់ទងនឹងស្រីឡៃ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលខ្លាំងមែនទែន។

លោកបានប្រាប់ រឿងរ៉ាវទាំងនោះថា៖ “មុនថ្ងៃបូជាស្រីឡៃមួយថ្ងៃ លោកបញ្ញា សិទ្ធបានទៅមើលសព និង អុជធូបឲ្យស្រីឡៃនៅឯវត្ត ម៉ោងប្រហែល៥ល្ងាច បន្ទាប់មកលោកក៏ បានត្រលប់មក ផ្ទះវិញ តែពេលដែលលោកចាកចេញ ពីវត្តមិនទាន់បាន៥នាទីផង លោកក៏ស្រាប់តែឮ សម្លេងឆ្មាស្រែកនៅក្នុងឡាន ខ្លាំងឡើងៗ ហើយលោកក៏បានឈប់ ដើម្បីរកមើលសត្វឆ្មានោះ ក្រែងវានៅក្នុងគូទទ្បាន ឬនៅកន្លែងផ្សេងៗ ប៉ុន្តែរកមិនឃើញសោះ” ។

បញ្ញា សិទ្ធក៏បានបន្តទៀតថា “បន្ទាប់មកលោក ក៏បានជិះឡានបន្តទៅមុខទៀត មិនបានប៉ុន្មានផង ស្រាប់តែសម្លេងឆ្មានោះ បានបន្លឺឡើងមកម្តងទៀត កាន់តែខ្លាំងឡើងៗនៅជិត ត្រចៀករបស់លោក។ រួចមក លោក បញ្ញា សិទ្ធក៏បានគិតថា នេះប្រហែលជាស្រីឡៃ មករកគាត់ហើយ ព្រោះពេលដែលនាងនៅរស់ ស្រីឡៃចូលចិត្តលេងច្រើន ហើយចូលចិត្ត ធ្វើសម្លេងសត្វបែបនេះជាដើម។ បន្ទាប់មក អំឡុងពេលនៅក្នុងឡាននោះ លោកក៏បាននិយាយថា ស្រីឡៃ បើអូនចង់ប្រាប់អីបង ចាំមកពន្យល់សប្តិបងមក ហើយអូនទៅវត្តវិញទៅ ។ គ្រាន់តែលោកនិយាយចប់ភ្លាម សម្លេងឆ្មានោះ ក៏ស្ងាត់ទៅវិញតែម្តង ។ ហើយលោក បញ្ញាសិទ្ធ បានអះអាងថា សម្តីដែលលោក និយាយគឺជារឿងពិត លោកហ៊ានធានា”។

ទាំងនេះគឺជារឿងគួឲ្យព្រឺឆ្អឹងខ្នងមួយ ហើយក៏ជាអបិយជំនឿដែល យើងគ្រប់គ្នា មិនអាចប្រមាថបាន បើទោះបីជាមិនជឿក៏ដោយ៕ 

លោក បញ្ញា សិទ្ធ
អ្នកនាង សាន ស្រីឡៃ ពេលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ