ជប៉ុន៖ ក្រោយរង់ចាំរយៈពេលយូរ នៅថ្ងៃអាទិត្យ ទី២២ ខាងមុខនេះ ខ្សែប្រយុទ្ធរបស់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា នឹងមានឱកាសបង្ហាញសមត្ថភាពជាលើកដំបូងហើយឲ្យក្រុម Fujieda MYFC ដែលនឹងត្រូវធ្វើការប្រកួតជាមួយក្រុម SC Sagamihara ក្នុងក្របខណ្ឌលីកលំដាប់ទី៣ ប្រទេសជប៉ុន។

យ៉ាងណាមិញ គេពុំទាន់ដឹងថា ចាន់ វឌ្ឍនាកា អាចជាប់ជាជម្រើស១១នាក់ដំបូង ឬជាកីឡាករបម្រុងនៅឡើយទេ ព្រោះការដាក់កីឡាករលេង ឬមិនលេង គឺអាស្រ័យទៅលើគ្រូបង្វឹក។

ប៉ុន្តែបើយោងតាមការវិភាគទៅលើការប្រកួតនេះ អ្នកវិភាគបាល់ទាត់ប្រចាំក្រុម Fujieda MYFC បានលើកឡើងថា ចាន់ វឌ្ឍនាកា អាចនឹងជាប់ក្នុងជម្រើស១១នាក់ដំបូង នៅក្នុងការប្រកួតខាងមុខនេះ។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា បច្ចុប្បន្នកំពុងព្យាយាមហ្វឹកហាត់ ជាពិសេសទៅលើការបិទ និងការប្រើប្រាស់កម្លាំង ដើម្បីធ្វើយ៉ាងណាបង្ហាញសមត្ថភាពឲ្យបានល្អក្នុងការប្រកួត ដែល Fujieda MYFC ធ្វើជាម្ចាស់ផ្ទះផ្ទាល់។ នេះបើតាមការបញ្ជាក់ពី Fujieda MYFC KHMER ៕  

ចាន់ វឌ្ឍនាកា អាចនឹងជាប់ជម្រើស១១នាក់ដំបូងឲ្យក្រុម Fujieda នៅថ្ងៃអាទិត្យនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]