កោះកុង៖ សមាគមអតីតនិស្សិត នៃអង្គការភី អេន កម្ពុជា (PN Cambodia Alumni Association) មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់ សាធារណជន ជាពិសេសអតីតនិស្សិត នៃអង្គការភី អេន កម្ពុជា ឱ្យបានជ្រាបថា សមាគមបានរៀបចំបង្កើតជាគម្រោងដំណើរកម្សាន្តសប្បុរសធម៌ទៅកាន់តំបន់អារ៉ែង ដើម្បីចុះចែកជូនជាសម្ភារៈសិក្សា ដល់សិស្សានុសិស្សចំនួនជាង ២០០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាថ្មដូនពៅ ភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។

នេះជាលើកទី៤នៃការរៀបចំដំណើរកម្សាន្តសប្បុរសធម៌ទៅកាន់តំបន់ដាច់ស្រយាល ដោយលើកទី១ ពូកយើងបានធ្វើកម្មវិធីនេះនៅ ខេត្តកំពង់ស្ពឺ លើកទី២ នៅ ខេត្តពោធិ៍សាត់ និងលើកទី៣ នៅខេត្តសៀមរាប។

អាស្រ័យហេតុនេះ សមាគមសូមធ្វើការអំពាវនាវដល់អតីតនិស្សិត និង សាធារណជន មេត្តាចូលរួមចំណែកឧបត្ថម្ភ ដើម្បីទ្រទ្រង់គម្រោងមួយនេះឱ្យទទួលបានជោគជ័យ។

កាលបរិច្ឆេទ: ថ្ងៃទី ០៩ និង ១០ ខែ ធ្នូ ឆ្នាំ២០១៧។

Figure 1: ស្ថានភាពលំនៅឋានរបស់ប្រជាពលរដ្ធនៅតំបន់អារ៉ែង
Figure 2: ស្ថានភាពផ្លូវទៅកាន់តំបន់អារ៉ែង
Figure 3: ច្រកចូលទៅកាន់សាលា
Figure 4:ទិដ្ឌភាពសាលារៀន
Figure 5:រូបភាពសិស្សនៅសាលាថ្មដូនពៅ
Figure 6:ក្រុមការងារចុះអង្កេតដល់តំបន់ផ្ទាល
Figure 7:ទិដ្ឌភាពនៅដងស្ទឹងអារ៉ែង

កម្មវិធី និងសកម្មភាពសំខាន់ៗ:

+ កម្មវិធីចែកជូនសម្ភារៈសិក្សា ដល់សិស្សានុសិស្ស រួមទាំងឧបករណ៍បំពាក់ក្នុងបណ្ណាល័យ

+ កម្មវិធីអាហារសាមគ្គីពេលល្ងាចនៅ មាត់ស្ទឹងឆាយតាហ៊ីង

+ កម្មវិធីដើរកម្សាន្តតាមមាត់ស្ទឹងឆាយតាហ៊ីង និងដុតភ្លើង

+ កម្មវិធីដើរកម្សាន្តតាម តាមដងស្ទឹងអារ៉ែង និងជ្រលងភ្នំអារ៉ែង

+ កម្មវិធីដើរកម្សាន្តនៅតាតៃ រមណីយដ្ឋានភាគនិរតី

+ កម្មវិធីថតរូបជុំគ្នា

លក្ខខណ្ឌចូលរួមឧបត្ថម្ភ:

ដំណើរសប្បុរសធម៍នាពេលខាងមុខនេះ កំពុងស្វែងរកការឧបត្ថម្ភ និងជំនួយដើម្បីជួយសិស្សានុសិស្សចំនួនជាង ២០០នាក់ និងលោកគ្រូអ្នកគ្រូនៅទីនោះផងដែរ យើងខ្ញុំសូមអំពាវនាវដល់សាធារណជនដែលមានចិត្តសប្បុរសចង់ជួយពួកគាត់ ដោយខាងសមាគមយើងបែងចែកកញ្ចប់ផ្តល់ក្តីសប្បុរសដូចខាងក្រោម៖

ដំណើរសប្បុរសធម៍នាពេលខាងមុខនេះ កំពុងស្វែងរកការឧបត្ថម្ភ និងជំនួយ

+ ការឧបត្ថម្ភទឹកប្រាក់ ៥ ដុល្លារ អ្នកនឹងទទួលបាន៖

- កញ្ចប់កាដូសម្រាប់ជួយដល់សិស្សម្នាក់ ដែលមានភ្ជាប់ឈ្មោះរបស់លោកអ្នក

+ ការឧបត្ថម្ភទឹកប្រាក់ ១០ ដុល្លារ អ្នកនឹងទទួលបាន៖

- កញ្ចប់កាដូសម្រាប់ជួយដល់សិស្សម្នាក់ ដែលមានភ្ជាប់ឈ្មោះរបស់លោកអ្នក

- អាវយឺតមួយដ៏ស្រស់ស្អាតពីសមាគម

+ ការឧបត្ថម្ភទឹកប្រាក់ចាប់ពី ២៥ ដុល្លារ អ្នកនឹងទទួលបាន៖

- កញ្ចប់កាដូសម្រាប់ជួយដល់សិស្សច្រើននាក់ ដែលមានឈ្មោះរបស់លោកអ្នក

- អាវយឺតមួយដ៏ស្រស់ស្អាតពីសមាគម

- ទទួលបានលិខិតថ្លែងអំណរគុណចេញដោយសមាគម

- ការដាក់បង្ហាញរូបថតនៅលើទំព័រហ្វេសបុករបស់សមាគម

ពេលវេលាទទួលការឧបត្ថម្ភ:

+ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៧:០០ ល្ងាច

អ្នកអាចធ្វើការឧបត្ថម្ភតាមរយៈ

+ ផ្តល់ការឧបត្ថម្ភ សូមចូលទៅកាន់

https://goo.gl/yZw58c

+ សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀបវារៈ និងរូបភាពផ្សេងៗនៃតំបន់អារ៉ែង

https://goo.gl/ttdT2k

+ ទំនាក់ទំនង

០១៥ ២៣៩ ៦៥៧

០១៧ ៧៧៩ ៩១៣

០៧៧ ៤៩៧ ៨០៧ ឬ ០៧០ ២៤៩ ០៩២៕

សូមអរគុណ! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]