(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ជៀសចរាចរជាបណ្ដោះអាសន្ន ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងទន្លេសាប។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អភិបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្ដរជាតិ រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងទន្លេសាប ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចទីលានប្រជាធិបតេយ្យ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងទន្លេសាបខាងលើនេះ នឹងប្រព្រឹត្ដទៅនៅវេលាម៉ោង៧៖៣០នាទី ដោយមានអ្នកចូលរួមចំនួន៥,០០០នាក់ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ដើម្បីឲ្យការប្រារព្ធពីធីខាងលើ ប្រព្រឹត្តទៅដោយរលូត និងរក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ជៀសបាននូវការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជៀស និងបិទសកម្មភាពចរាចរជាបណ្ដោះអាសន្ន តាមទីតាំងប្រារព្ធពិធីខាងលើ រហូតដល់កម្មវិធីត្រូវបានបញ្ចប់៕

អភិបាលរាជធានីភ្នំពេញជូនដំណឹងស្ដីពី ការបញ្ជៀសចរាចរជាបណ្ដោះអាសន្ន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងទន្លេសាប

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]