ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោនលោក កែវ វាសនា បច្ចុប្បន្នកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈ ជាមួយនឹងទឹកដមសម្លេងយ៉ាងពិរោះរបស់ខ្លួន។

ដោយភាគច្រើនគេ និយមតែងឃើញបទចម្រៀងលោក កែវ វាសនា គឺជាបទ មនោសញ្ចេតនាស្នេហាជ្រាលជ្រៅ ព្រោះទឹកដមសម្លេងធ្ងន់របស់លោកគឺមានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ទៅលើបទបែបមនោសញ្ចេតនាដូច្នេះ។ ពិសេសគឺសុទ្ធសឹងតែជាប្រភេទបទលន្លង់លន្លោច ត្អូញត្អែរ ស្ដាប់ទៅពិតជាស្លុងអារម្មណ៍ណាស់សម្រាប់អ្នកមានវិបត្តិដួងចិត្តឱ្យកម្សត់ទៅតាមអត្ថន័យនៃបទចម្រៀង។

ហើយប្រិយមិត្តជាច្រើនតែងតែបានស្តាប់បទចម្រៀងលោក កែវ វាសនា ច្រៀងមានភ្លៀងយ៉ាងពិរោះរណ្តំ ចុះពេលច្រៀងនៅខាងក្រៅគ្មានភ្លេង ឬយើងហៅថាច្រៀងគោក ផ្ទាល់ៗវិញនោះ តើលោកមានសម្លេងបែបណាទៅ?

មកស្តាប់សម្លេងច្រៀងផ្ទាល់របស់លោក កែវ វាសនា ក្នុងវីដេអូខាងក្រោមនេះហើយ បានដឹងថា ទោះច្រៀងគ្មានភ្លេងក៏សម្លេងលោកនៅតែពិរោះគ្រលួច ស្តាប់ហើយឡើងបណ្តែតអារម្មណ៍តាមតែម្តង៖ 

លោក កែវ វាសនា និងកូនប្រុស
លោក កែវ វាសនា និងកូនប្រុស
តារាចម្រៀងលោក កែវ វាសនា និងភរិយា
តារាចម្រៀងប្រចាំផលិតកម្មថោនលោក កែវ វាសនា
តារាចម្រៀងប្រចាំផលិតកម្មថោនលោក កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា