បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo នៅតែបន្តរក្សាតំណែងជាអត្តពលិកដែលមានលុយច្រើនជាងគេ នេះបើយោងតាមបញ្ចីចំណាត់ថ្នាក់ចុងក្រោយរបស់ទស្សនាវដ្ដីដ៏ល្បី Forbe ។

រយៈពេលមួយឆ្នាំចុងក្រោយនេះ Ronaldo អាចរកប្រាក់បានរហូតដល់ ៧០លានផោន (ជាង៩១លានដុល្លារ) បូកផ្សំជាមួយនឹងពានរង្វាន់ជាច្រើនសម្រាប់ក្រុម និងពានរង្វាន់ផ្ទាល់ខ្លួនដូចជា La Liga, UEFA Champions League និង Best FIFA Men’s Player Award ។

ចំនែកចំណាត់ថ្នាក់លេខ២វិញ បានទៅលើកីឡាករបាល់ទាត់ Lionel Messi ដែលរកបានចំនូលរហូតដល់ ៦០លានផោន (ជាង៧៨លានដុល្លារ) រីឯលេខ៣បានទៅលើកីឡាករវាយតេន្នីស Roger Federer ៤៨លានផោន (ជិត៦៣លានដុល្លារ) ។

គួរបញ្ជាក់ទៀតថា មានតែកីឡាករបាល់ទាត់មួយរូបប៉ុណ្ណោះ ក្នុងចំនោម២០រូប ដែលមកពីក្របខណ្ឌលីកកំពូលអង់គ្លេស ដែលមានឈ្មោះក្នុងបញ្ជី Forbe នេះ នោះគឺខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្រុមបិសាចក្រហម Manchester United ៕ 

Ronaldo ជាប់ជាអត្តពលិកមានលុយច្រើនជាងគេ ក្នុងបញ្ជី Forbe
Ronaldo
Lionel Messi
Roger Federer
Zlatan Ibrahimovic

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]