អាមេរិក៖ ឧបទ្ទវហេតុដ៏កម្រកើតមានមួយ ធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង មានបញ្ហាបច្ចេកទេស ជ្រុលទៅបុកនឹងរថយន្ត២គ្រឿង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់  ទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ឆ្នាំ២០១៧ម្សិលមិញនេះ។ នេះបើយោងតាមប្រភពសារព័ត៌មាន មីរ័រ បានចុះផ្សាយ។

នៅថ្ងៃកើតហេតុ យន្តហោះបង្កហេតុខ្នាតតូច N900CR ខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះនាទីក្រុង Opa-Loka ឆ្ពោះទៅកាន់ទីក្រុង Tallahassee រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ប៉ុន្តែជាអកុសលហោះហើរបានបន្តិច ស្រាប់តែមានបញ្ហាផ្នែកម៉ាស៊ីន ដែលតម្រូវឲ្យចុះចតជាបន្ទាន់។ ទើបជាមូលហេតុបណ្តាលឲ្យយន្តហោះមួយគ្រឿងនេះ បង្ខំចិត្តចុះចតនៅលើមហាវិថីលេខ 18th Avenue S កែងនឹងផ្លូវ 16th Street S ក្នុងទីក្រុង St Petersburg រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បណ្តាលឲ្យបុកជាមួយនឹងរថយន្តចំនួន២គ្រឿង ខ្ចាត់ខ្ចាយពេញផ្លូវ។

យន្តហោះបង្កហេតុខ្នាតតូច N900CR ខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះនាទីក្រុង Opa-Loka ឆ្ពោះទៅកាន់ទីក្រុង Tallahassee រដ្ឋផ្លរីដា សហរដ្ឋអាមេរិក

ក្រោយកើតហេតុភ្លាមៗ ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់បានមកដល់ទីតាំងកើតហេតុ និងបញ្ជូនជនរងគ្រោះ ចំនួន២នាក់រងរបួសធ្ងន់នៅក្នុងកាប៊ីនយន្តហោះ  និង៣នាក់ផ្សេងទៀតជាម្ចាស់រថយន្ត ទៅកាន់មន្ទីរពេទ្យ។

ទាក់ទងទៅនឹងករណីខាងលើនេះ គេមិនទាន់ដឹងមូលហេតុនៃហេតុការណ៍ដែលបានកើតឡើង ថាតើយន្តហោះពិតជាមានបញ្ហាបច្ចេកទេស  ឬយ៉ាងណានោះទេ។ បច្ចុប្បន្នខាងមន្រ្តីជំនាញ កំពុងស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ៕

ទស្សនាវីដេអូខាងក្រោម៖    

ក្រោយកើតហេតុភ្លាមៗ ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ក៏បានគេទាក់ទង មកដល់ទីតាំងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ នឹងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ
ជនរងគ្រោះចំនួន២នាក់ ត្រូវបានគេដឹងថា នៅលើកាប៊ីនយន្តហោះ បានរងរបួសធ្ងន់ធ្ងរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]