បន្លែ ផ្លែឈើ សាច់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោ ជាអាហារដែលចាំបាច់សម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែនៅពេលដែលអ្នកមានវ័យ កាន់តែចាស់ អ្នកកាន់តែត្រូវប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ និងត្រូវជ្រើសរើសអាហារណាដែលអាចជួយទ្រទ្រង់រាងកាយ និងសុខភាពរបស់អ្នកកុំឲ្យទ្រុឌទ្រោមទៅតាមអាយុ។

អាហារប៉ុន្មានមុខខាងក្រោមនេះ ត្រូវបាននែនាំដោយគ្រូពេទ្យជំនាញថា ជាអាហារដែលមនុស្សវ័យចំណាស់គួរពិសារជាប្រចាំ ដើម្បីសុខភាពរឹងមាំ និងអាយុវែង៖

បន្លែ និងផ្លែឈើ

បន្លែ និងផ្លែឈើ

បន្លែគ្រប់ប្រភេទ សុទ្ធតែមានប្រយោជន៍សម្រាប់មនុស្ស ជាពិសេសប្រភេទ បន្លែ និង ផ្លែឈើស្រស់ៗ ដែលគ្មានសារជាតិគីមី។ ប្រភេទបន្លែដែលមានពណ៌បៃតង ដូចជាស្លឹកស្ពៃជាដើម និងបន្លែពណ៌ទឹកក្រូច ដូចជា ការ៉ុត និង ដំឡូងបារាំង កាន់តែមានប្រយោជន៍សំរាប់មនុស្សចាស់។

សាច់ត្រី

សាច់ត្រី

ជាតិខ្លាញ់ដែលមាននៅក្នុងសាច់ត្រី ត្រូវបានគេចាត់ទុកថាជាអាហារ ដែលជំនួយដល់សុខភាពខ្លាំងបំផុត ព្រោះវាអាចជួយការពារជំងឺបេះដូង ជំងឺខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺផ្សេងៗជាច្រើនទៀត ហើយវានឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អថែមទៀតផង។

គ្រាប់ធញ្ញជាតិ

ពិសារអាហារដែលផ្សំឡើងពីគ្រាប់ធញ្ញជាតិ

មនុស្សចាស់គួរតែពិសារអាហារដែលផ្សំឡើងពីគ្រាប់ធញ្ញជាតិ ដូចជា បាយ នំប៉័ង និងនំស្រួយ ជារៀងរាល់ថ្ងៃ ព្រោះអាហារទាំងនេះអាចជួយកាត់បន្ថយហានិភ័យដែលបណ្តាលឲ្យកើតមានជំងឺមហារីក ផ្តល់វីតាមីននិងថាមពលខ្ពស់ និងជួយធ្វើឲ្យមានតុល្យភាពនៃជាតិស្ករក្នុងរាងកាយផងដែរ។

ទឹកដោះគោដែលមានជាតិស្ករទាប ឬគ្មានជាតិស្ករ

ទឹកដោះគោដែលមានជាតិស្ករទាប ឬគ្មានជាតិស្ករ

មនុស្សវ័យចំណាស់គួរតែពិសារទឹកដោះគោ ដែលមានជាតិស្ករទាប ឬគ្មានជាតិស្ករឲ្យបានច្រើន ព្រោះវាសំបូរទៅដោយវីតាមីនD ដែលជួយឲ្យឆ្អឹងកាន់តែរឹងមាំ។

ចុងក្រោយ អ្នកជំនាញក៏បាននែនាំឲ្យមនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលមានវ័យចំណាស់ ពិសារទឹកត្រចៀកកាំ ព្រោះទឹកត្រចៀកកាំគឺជាប្រភេទអាហារដ៏ប្រណីតសំរាប់សុខភាព ជាពិសេសសំរាប់មនុស្សចាស់ ហើយផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកពិសារ ដូចជា ធ្វើឲ្យមានសុខភាពរឹងមាំ ផ្តល់ថាមពលក្នុងរាងកាយ ជួយបង្កើនប្រព័ន្ធភាពស៊ាំ សម្រួលការដកដង្ហើម សម្រួលការរំលាយអាហារ និងជួយឲ្យរាងកាយស្រូបយកវីតាមីនពីអាហារដែលទទួលទានបានល្អទៀតផង។

ពិសារទឹកត្រចៀកកាំប៊្រេនស៍រាល់ថ្ងៃ ដើម្បីសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ!!!

បើសិនជាលោកអ្នកត្រូវការទឹកត្រចៀកកាំដែលសុទ្ធល្អ សូមជ្រើសរើសទឹកត្រចៀកកាំប៊្រេនស៍។ ទឹកត្រចៀកកាំប៊្រេនស៍ ផលិតពីសំបុកត្រចៀកកាំសុទ្ធ ដែលយកមកពីកោះធម្មជាតិ មិនបំពុលដោយផ្សែង ឬបរិយាកាសអាប់អួរ។ បើពិនិត្យមើលនៅលើដបទឹកត្រចៀកកាំប្រ៊េនស៍ អ្នកនឹងឃើញសសៃសំបុកត្រចៀកកាំសុទ្ធ ល្អ ១០០% របស់ប្រ៊េនស៍ ដែលមានចំនួនដ៏ច្រើន។ នេះបានបញ្ជាក់យ៉ាងច្បាស់ថាទឹកត្រចៀកកាំប្រ៊េនស៍១ដប សំបូរទៅដោយសសៃសំបុកត្រចៀកកាំសុទ្ធ ល្អច្រើនជាងផលិតផលដទៃ។ ញ៉ាំតែ១ដប អ្នកនឹងទទួលបានប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាពរបស់អ្នក៕

ពិសារទឹកត្រចៀកកាំប៊្រេនស៍រាល់ថ្ងៃ ដើម្បីសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ!!! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]