ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា បច្ចុប្បន្ននេះកញ្ញាឯកកម្ពុជា ជាច្រើនរូបត្រូវបានចេញទៅប្រកួតលើឆាកអន្តរជាតិធំៗ ជាច្រើន។

ជាក់ស្ដែង ពេលនេះយើងមានកញ្ញាឯកដល់ទៅ៤រូប ដែលកំពុងត្រៀមខ្លួនប្រកួតដណ្ដើមមកុដរាជនីសម្រស់មកឲ្យប្រទេសកម្ពុជា ដែលក្នុងនោះរូមមាន៖

កញ្ញា អែម គុណថង កម្ពស់ ១,៧២ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាភពផែនដី (MISS EARTH) នៅហ្វីលីពីន នាថ្ងៃទី ៤ ខែវិច្ឆិការ។

កញ្ញា ប៊ី សុធារី កម្ពស់ ១,៧៥ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាចក្រវាល (MISS UNIVERSE) ធំលំដាប់ទីមួយលើពិភពលោក។

កញ្ញា ញ្ញាត សុភា កម្ពស់ ១,៧០ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាអន្តរជាតិ (MISS INTERNATIONAL) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី ១៤ ខែវិច្ឆិការ។

កញ្ញា ខ្លឹម ស្រីគា កម្ពស់ ១,៧៣ ម៉ែត្រ ត្រៀមប្រកួតបវរកញ្ញាហ្រ្គែនអីនធឺណែសិនណល (MISS GRAND INTERNATIONAL) នៅទឹកដីកោះត្រល់ នាថ្ងៃទី ២៥ ខែតុលា។

ហើយគ្រប់គ្នា កំពុងទន្ទឹងរង់ចាំមើលថា តើស្រីស្អាតទាំង៤រូបនេះ កញ្ញារូបណាដែលអាចដណ្ដើមកុដរាជនីសម្រស់នៅលើពិភពលោក ដំបូងបង្អស់ជូនប្រជាជនកម្ពុជា?

យ៉ាងណាមិញ បើទោះជាលទ្ធផលយ៉ាងណា ក៏យើងនៅតែមានមោទនភាពចំពោះ ការខិតខំប្រឹងប្រែងរបស់អ្នកទាំង៤នេះ ព្រោះពួកគេម្នាក់ៗពិតជាបាន ព្យាយាមអស់ពីសមត្ថភាពសម្រាប់ ការប្រកួតអន្តរជាតិដ៏ធំមួយនេះ៕ 

ប្រភព៖MISS Cambodia Beauty Pageant

កញ្ញា អែម គុណថង ត្រៀមប្រកួតបវរកញ្ញាភពផែនដី
កញ្ញា ប៊ី សុធារី ត្រៀមប្រកួតបវរកញ្ញាចក្រវាល
កញ្ញា ញ្ញាត សុភា ត្រៀមប្រកួតបវរកញ្ញាអន្តរជាតិ
កញ្ញា ខ្លឹម ស្រីគា ត្រៀមប្រកួតបវរកញ្ញាហ្រ្គែនអីនធឺណែសិនណល
កញ្ញាឯកទាំង៤រូប ដែលកំពុងត្រៀមខ្លួនដណ្ដើមមកុដឲ្យកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែម គុណថង