ហូឡង់៖ អ្នកវិទ្យាសាស្ត្រតែងតែព្យាយាមស្វែងរកនូវវិធីសាស្ត្រថ្មីៗក្នុងការប្រើប្រាស់វត្ថុធាតុដើមឲ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបានដើម្បីជួយកាត់បន្ថយតម្រូវការនៃសារធាតុទាំងនោះ។

កាលពីថ្មីៗនេះដែរ អ្នកជំនាញនៅក្នុងប្រទេសហូឡង់បានប្រើប្រាស់ក្រដាសអនាម័យដែលប្រើប្រាស់ហើយយកមកធ្វើជាវត្ថុធាតុដើមក្នុងការធ្វើផ្លូវ។ ក្នុងពេលនេះ ក្រុមហ៊ុន CirTec កំពុងតែធ្វើតេស្តពីប្រសិទ្ធភាពរបស់វាដោយបានបង្កើតជាផ្លូវមួយសម្រាប់កង់ដែលមានចម្ងាយ ១គីឡូម៉ែត្រតភ្ចាប់ពីខេត្ត Friesland ទៅទីក្រុង Siten ។

សារធាតុសូលុយសូឡាគឺជាវត្ថុធាតុដើមដ៏សំខាន់មួយនៅក្នុងក្រដាសបង្គន់ ហើយវាក៏ជាសារធាតុមួយគេចម្រាញ់ទៅជាម្សៅដើម្បីមកធ្វើផ្លូវផងដែរ។ ក្រដាសអនាម័យដែលត្រូវបានប្រើហើយទាំងនោះនឹងត្រូវយកមកកែច្នៃដោយលាងសម្អាតនិងចំហុយនៅក្នុងសីតុណ្ហភាពដ៏ខ្ពស់មួយទៀតផង។  

សារធាតុសម្រាប់ធ្វើផ្លូវដែលចម្រាញ់ចេញពីក្រដាសអនាម័យ

នាយកគ្រប់គ្រងក្រុមហ៊ុន CirTec លោក Lahaye បានប្រាប់ថា ការធ្វើបែបនេះគឺចំណេញប្រាក់ច្រើនណាស់ ព្រោះអ្នកបានយកកាកសំណល់ដែលគ្មានប្រយោជន៍មកបំលែងទៅជាវត្ថុធាតុដើមមួយដ៏មានតម្លៃ។

គួរបញ្ជាក់ផងដែរថា រៀងរាល់ឆ្នាំប្រជាជនក្នុងប្រទេសហូឡង់ប្រើប្រាស់ក្រដាសអនាម័យប្រហែលជា ១៨០ ០០០តោន ឯក្រុមហ៊ុន CirTec តែងតែប្រមូលក្រដាសទាំងនោះបានយ៉ាងណាស់ក៏ ៤០០គីឡូក្រាមក្នុងមួយថ្ងៃផងដែរ។

អភិបាលខេត្ត Friesland លោក Michiel Schrier បានប្រាប់ថា មនុស្សទូទៅអាចនឹងមានអារម្មណ៍ថាប្លែកដែលមានក្រដាសអនាម័យនៅតាមផ្លូវ ប៉ុន្តែនៅពេលដែលពួកគេជិះកង់លើវា គេនឹងមានអារម្មណ៍ថាវាដូចជាផ្លូវធម្មតាអីចឹងដែរ៕

ផ្លូវសម្រាប់អ្នកជិះកង់ដែលធ្វើពីក្រដាសអនាម័យ
សារធាតុសម្រាប់ធ្វើផ្លូវដែលចម្រាញ់ចេញពីក្រដាសអនាម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]