ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបច្បាស់ហើយថា អ្នកនាង ពេជ្រ សោភា គឺជាអតីត Coach របស់ អ្នកនាង សាន ស្រីឡៃ ដូច្នេះហើយ មិត្តភាព និង ភាពជិតស្និទ្ធ របស់អ្នកទាំងពីរ គឺមានភាពស្អិតរមួតខ្លាំងមែនទែន ។ ហើយ អ្នកនាង ពេជ្រ សោភា ក៏ជាមនុស្សម្នាក់ ដែលដឹងច្បាស់រឿងផ្ទៃក្នុង និងស្ថានភាពគ្រួសារ របស់ស្រីឡៃផងដែរ។

យ៉ាងណាមិញ នាយប់ម្សិលមិញនេះ ពេជ្រ សោភា បានប្រកាសរកជំនួយ តាមរយៈវីដេអូLive ពីផេកផ្ទាល់ខ្លួនរបស់នាង សម្រាប់បុណ្យ៧ថ្ងៃ របស់ស្រីឡៃ។

នៅក្នុងវីដេអូLiveនោះ នាងបាននិយាយថា ទោះសប្បុរសជន ចង់ជួយជាអ្វីក៏បាន ទោះតិចក្តីច្រើនក្តី នេះជាទឹកចិត្តរបស់បងប្អូនខ្មែរទាំងអស់គ្នា ព្រោះនាងអាណិតដល់កូនៗ របស់ស្រីឡៃខ្លាំងណាស់។  នាងបានបន្តទៀតថា ចំណែកបុណ្យសព៧ថ្ងៃរបស់ស្រីឡៃ នឹងប្តូរទៅវត្តទួលទំពូងវិញហើយ ក៏ព្រោះតែវត្តពីមុននៅឆ្ងាយពេក ហើយពិបាកក្នុងការស្វែងរកថែមទៀតនោះ ទើបនាងសម្រេចចិត្តផ្លាស់ប្តូរបែបនេះ

ទាំងនេះអាចបញ្ជាក់ឲ្យឃើញ ពីទំហំនៃក្តីស្រលាញ់និងក្តីអាណិតរបស់ អតីតCoach ម្នាក់នេះ ចំពោះកូនក្រុមរបស់ខ្លួន គឺធំខ្លាំងមែនទែន។ គួររំលឹកបន្ថែមផងដែរថា បុណ្យ៧ថ្ងៃរបស់ស្រីឡៃ នឹងធ្វើឡើងនៅថ្ងៃទី២១ វេលាម៉ោង២ នៅឯវត្តទួលទំពូងនេះហើយ៕ 

ពេជ្រសោភា និង ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ