ភ្នំពេញ៖ អនុស្សរណៈនៃកិច្ចព្រមព្រៀង (MOU) រវាងមជ្ឈមណ្ឌលតេស្ត IELTS កម្ពុជា និងអ៊ិន ធី ស៊ី គ្រុប ត្រូវបានប្រព្រឹត្តទៅនៅ អាយ ឌី ភី អ៊ីឌ្យូខេសិនខេមបូឌា នៅថ្ងៃពុធ ទី ១៨ ខែតុលា ឆ្នាំ ២០១៧។

អនុស្សរណៈនេះអនុញ្ញាតឱ្យអ៊ិន ធី ស៊ី គ្រុប ក្លាយជាកន្លែងចុះឈ្មោះតេស្ត IELTS នៅក្រោមការផ្តល់សិទ្ធិពីមជ្ឈមណ្ឌលប្រឡងតេស្តជាផ្លូវការអន្តរជាតិ IELTS TEST នៅកម្ពុជា។

ពិធីចុះអនុស្សរណៈលើការផ្តល់សិទ្ធិដល់ អ៊ិន ធី ស៊ី គ្រុប ជាកន្លែងចុះឈ្មោះតេស្តដោយមជ្ឈមណ្ឌលតេស្តកម្ពុជា

លោក ម៉ៅ ស្រេង នាយកមជ្ឈមណ្ឌលតេស្ត IELTS ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការទទួលស្វាគមន៍ អ៊ិន ធី ស៊ី គ្រុបឲ្យក្លាយជាកន្លែងចុះឈ្មោះតេស្ត IELTS»។

«អនុស្សរណៈនេះទៀតសោត ឆ្លុះបញ្ចាំងពីការយល់ដឹង រីកលូតលាស់នៃសារៈសំខាន់ក្នុងការប្រើប្រាស់ IELTS TEST ជាគោល ដើម្បីវាស់សមត្ថភាពភាសាអង់គ្លេសសម្រាប់ការសិក្សា និងការអភិវឌ្ឍអាជីព ដែលនាំមុខគេក្នុងស្ថាប័នអប់រំនៅប្រទេសកម្ពុជា។ យើងនឹងចាប់ដៃគ្នាទៅមុខ ដើម្បីធ្វើការរួមគ្នាជាមួយនឹង អ៊ិន ធី ស៊ី គ្រុប ក្នុងគោលបំណងបង្កើនចំនួន សិស្ស និស្សិត ដែលនឹងធ្វើតេស្ត IELTS»។

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាង IDP ក៏ដូចជាតំណាង NTC Group ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈលើការផ្តល់សិទ្ធិដល់ អ៊ិន ធី ស៊ី គ្រុប ជាកន្លែងចុះឈ្មោះតេស្ត IELTS នារសៀលនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ IDP Education ដែលបានរៀបចំព្រឹត្តិការណ៍គួរឱ្យចងចាំបែបនេះ » ប្រសាសន៍ លោកឧកញ៉ា ជា ធីឡាយ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិករបស់ NTC Group ។

«ខ្ញុំជឿជាក់ថាសិស្សរបស់យើងដែលចាប់អារម្មណ៍ក្នុងសេវាកម្មនេះ នឹងមកទទួលយកសេវាកម្មនៅទីនេះនៅ NTC Group ឬ IDP Education ។ យើងពិតជាមានមោទនភាពណាស់ដែលបានក្លាយជាដៃគូអប់រំជាមួយ IDP Education ។ ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងស្ថិតស្ថេរជារៀងរហូត » ។

ពិធីចុះអនុស្សរណៈលើការផ្តល់សិទ្ធិដល់ អ៊ិន ធី ស៊ី គ្រុប ជាកន្លែងចុះឈ្មោះតេស្តដោយមជ្ឈមណ្ឌលតេស្តកម្ពុជា

IELTS Test គឺជាតេស្តភាសាអង់គ្លេស ដែលពេញនិយមបំផុតនៅក្នុងពិភពលោក និងមានចំនួនអ្នកធ្វើតេស្តប្រមាណ 3 លាន ជារៀងរាល់ឆ្នាំ នៅជាង ១០,០០០ ស្ថាប័ននៅទូទាំងពិភពលោក រួមទាំងសាកលវិទ្យាល័យ, សាលារៀន, និយោជក, អាជ្ញាធរអន្តោប្រវេសន៍ និងស្ថាប័នដែលមានជំនាញវិជ្ជាជីវៈ។ ការទទួលស្គាល់ជាអន្តរជាតិនៅ IELTS Test ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស ។ IELTS Test ត្រូវបានគ្រប់គ្រងរួមគ្នាដោយ ក្រុមប្រឹក្សានៃចក្រភពអង់គ្លេស (British Council) IDP: IELTS អូស្ត្រាលី និង តេស្តវាយតំលៃផ្នែកភាសាអង់គ្លេសរបស់ Cambridge ។

ពិធីចុះអនុស្សរណៈ លើការផ្តល់សិទ្ធិនេះត្រូវបានចុះហត្ថលេខានៅ វេលាម៉ោង ២ រសៀលនៅ IDP Education (Cambodia) អគារលេខ ១៦៧ ផ្លូវ១៦៣ កែងផ្លូវ ៤៨០ ចំការមន ភ្នំពេញ ប្រទេសកម្ពុជា៕

ពិធីចុះអនុស្សរណៈលើការផ្តល់សិទ្ធិដល់ អ៊ិន ធី ស៊ី គ្រុប ជាកន្លែងចុះឈ្មោះតេស្តដោយមជ្ឈមណ្ឌលតេស្តកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]