រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​រិះគន់​ទាំង​មជ្ឈដ្ឋាន​នានា និង​ក្នុង​សង្គម​គ្រួសារ​ស្តី​ពី​រឿង​តារា​សម្តែង​វ័យក្មេង​នី​តា វរវង្ស ឡើង​សណ្ឋាគារ​មក ធ្វើ​ឲ្យ​តារា​ស្រី​ទើបតែ​ឡើង​កូដ​រូប​នេះ ខ្វល់ចិត្ត​រហូត​បង្ខំចិត្ត​លាង​ជម្រះ​ម្តង​ហើយ​ម្តងទៀត ។

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក កញ្ញា​នី​តា វរវង្ស បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​មាន​ព័ត៌មាន​រិះគន់​ដំបូង មិត្តភក្តិ និង​បងប្អូន​មួយ​ចំនួន​បាន​ស៊ែរ​ឲ្យ​នាង​មើល ។ ពេល​ទស្សនា​ហើយ​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត និង​ភ័យ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​គេ​ដាក់​លើ​ចំណងជើង​ទាក់ទាញ ហើយ​ចំណងជើង​នោះ​បើ​មិន​បាន​ចូល​អាន​ពេញលេញ​ទេ គឺ​នាង​ត្រូវ​ស្អុយឈ្មោះ និង​រង​ការ​វាយប្រហារ ។ ព័ត៌មាន​នោះ​តាម​ពិត​នាង​ក្នុង​ឈុត​សម្តែង​រឿង​ទេ មិនមែន​ដូច​ការ​លើក​ឡើង ។ ក្នុង​ឈុត​នោះ​នាង​សម្តែង​ក្នុង​រឿង «​ទូក​បាត់​ច្រវា​»​ដែល​បញ្ចាំង​នៅ​ទូរទស្សន៍​ភី​អិន​អិន ។

កញ្ញា​នី​តា វរវង្ស និយាយ​ថា​ «​បងប្អូន មាមីង​ខ្ញុំ​គាត់​ក៏​បន្ទោស​ដែរ តែ​រឿង​កើតឡើង​សុខចិត្ត​ទ្រាំ​ឲ្យ​គាត់​ថា​ឲ្យ​សិន​ព្រោះ​យើង​មិនមែន​ជា​ការ​គិត​ធ្វើ​ដោយ​ចិត្ត​យើង​ឡើយ ។ ព័ត៌មាន​នោះ​មាន​ទាំង​មិន​ចំណេញ និង​ចំណេញ បើ​មិន​ចូល​អាន គេ​ពិតជា​ថា​នាង​ខ្ញុំ​ចូល​អូ​តែ​ល​ជាមួយ​ប្រុស ។ ក្នុងអំឡុងពេល​នោះ​ក្នុង​សណ្ឋាគារ​គឺ​មាន​មនុស្ស​ច្រើន មាន​ម្តាយ​នាង​ខ្ញុំ មាន​ក្រុមការងារ​ពេញ​ហ្នឹង​តែ​ម្តង »​។

ការ​សម្តែង​ក្នុង​រឿង​«​ទូក​បាត់​ច្រវា​» កញ្ញា​នី​តា វរវង្ស ដើរតួ​ជា​គ្រូពេទ្យ និង​ជា​ជំនួយការ​លោក​ដុក​ទ័​រ ដោយ​នាង​មាន​ចរិត​កាច​ឆ្នាស​ចង់បាន​តួ​ប្រុស ហើយ​ចុង​ក្រោយ​កែខ្លួន​ជា​មនុស្ស​ល្អ​វិញ ។

ស្រី​ស្អាត​នី​តា វរវង្ស បាន​ឱកាស​សម្តែង​ក្នុង​រឿង​ភាគ​២​រឿង​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ភី​អិន​អិន ។ លើស​ពី​នេះ​នាង​កំពុង​មាន​ប្រជាប្រិយភាព ដោយ​ត្រូវ​ផលិតករ​នានា​ចាប់អារម្មណ៍​ទាក់ទង​ឱ្យ​សម្តែង​ជា​បន្ទាប់ ។

តារា​វ័យក្មេង​នី​តា វរវង្ស ថតកុន​តាំងពី​អាយុ​១២​ឆ្នាំ តែ​បាន​ផ្អាក​មួយ​រយៈ ទើបតែ​ប្រឡូក​ពេញលេញ​វិញ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នាង​បាន​ទទួល​ការងារ​សិល្បៈ​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​នា​ពេល ឆាប់​ៗ​ខាង​មុខ​នឹង​បញ្ចេញស្នាដៃ​ថ្មី​ៗ​មួយ​ចំនួន ។

នី​តា វរវង្ស ឲ្យ​ដឹង​ថា នាង​មិន​ទទួល​ការ​ថត​រឿង​បែប​ស្នេហា​ស្រើបស្រាល​ជា​ច្រើន​រឿង​មក​ហើយ ព្រោះ​ខ្លាច​មានការ​រិះគន់​ច្រើន​ជាង​គាំទ្រ តែ​នា​ពេល​ខាង​មុខ​នឹង​ពិចារណា​ក្នុង​ការ​ថត​រឿង​បែប​នេះ បើ​សិនជា​បាន​តម្លៃ​ខ្លួន​ខ្ពស់ ៕

កញ្ញា​នី​តា វរវង្ស
កញ្ញា​នី​តា វរវង្ស
កញ្ញា​នី​តា វរវង្ស
កញ្ញា​នី​តា វរវង្ស
កញ្ញា​នី​តា វរវង្ស
កញ្ញា​នី​តា វរវង្ស

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]