ភ្នំពេញ៖ បន្ទាប់ពី តារាចម្រៀងស្រីវ័យក្មេង សាន ស្រីឡៃ បានបាត់បង់ជីវិត ក្រោមថ្វីដៃអតីតស្វាមី ក្នុងនោះក៏មានការលេចឮនូវរឿងរ៉ាវ ដ៏ហួសចិត្តមួយចំនួនផងដែរ។

ពាក់ព័ន្ធនឹងដំណឹងនេះ ក៏មានគេថា ស្រីឡៃ មានទំនាក់ទំនងស្អិតរមួតជាមួយលោក សាន ផានិត ដែលជាមិត្តរួមការងាក្នុងក្លឹបកម្សាន្តមួយ រហូតដល់ថ្នាក់បែកធ្លាយរូបភាពផ្អែមល្ហែម ជាច្រើន ហើយរឿងនេះក៏ក្លាយជាចម្ងល់ដែលគ្រប់គ្នា ចង់ឲ្យលោក សាន ផានិត មានការបកស្រាយដែរ។

ជាក់ស្ដែងគ្រាន់តែចប់ពិធីបុណ្យសព ស្រីឡៃ ភ្លាម ម្ចាស់បទ «ជាប់រវល់» រូបនេះ បានចេញមុខ បកស្រាយភ្លែតតែម្ដង ដោយរូបលោកថ្លែងក្នុងបណ្ដាញសង្គមយ៉ាងច្បាស់ថា៖ 

សារមួយនេះបាន បញ្ជាក់ច្បាស់ណាស់ថារូបលោកគ្មានទំនាក់ទំនងអ្វីជាមួយ ស្រីឡៃ លើសពីមិត្តភាពបងប្អូន និងមិត្តរួមការងារនោះទេ។ ដូច្នេះហើយ សូមបងប្អូន មេត្តាឈប់ មានការយល់ច្រឡំទៀតទៅ ដើម្បីឲ្យវិញ្ញាណខ័ន្ត ស្រីឡៃ បានស្ងប់សុខផងចុះ៕

លោក សាន ផានិត និងអ្នកនាង សាន ស្រីឡៃ កាលនាងនៅរស់
លោក សាន ផានិត មកចូលរួមបុណ្យសព ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត