ចិន៖ ជាការពិតណាស់ ភាពស្រស់ស្អាត គឺជាអ្វីដែលសុភាពនារី នាពេលបច្ចុប្បន្នប្រាថ្នាចង់បាន ដើម្បីជាភាពទាក់ទាញក្នុងក្រសែភ្នែកមនុស្សនៅជុំវិញខ្លួន។ នារីៗជាច្រើន តែងឆ្លងកាត់ការវះកាត់កែសម្ផស្ស ជាមួយនឹងគ្រឿងបិក្ខាទំនើបៗ ឬប្រើប្រាស់ថ្នាំលេបថ្នាំចាក់ជាដើម ដើម្បីឆាប់ទទួលបានភាពស្រស់ស្អាត និងក្មេងជាងវ័យ។

ជាក់ស្តែងបើក្រឡេកមកមើល ពីយុវតីវ័យក្មេងជនជាតិចិនម្នាក់នេះវិញ ពីមុននាងធ្លាប់តែជានារីម្នាក់ដែលមានមាឌធំ ម៉ាប់ៗមិនសាកសមនឹងដងខ្លួន តែទីបំផុតខំប្រឹងសម្រកទម្ងន់ រហូតទទួលបានជោគជ័យ រាងស្វែលឃ្យូតស្អាត សឹងតែមើលមិនស្គាល់។

Zhou Nuoli មានអាយុ២១ឆ្នាំ នាងត្រូវបានគេស្គាល់ថា ជាអ្នកស្រុករស់នៅក្នុងតំបន់ភាគខាងជើង ខេត្ត Liaoning ប្រទេសចិន។ ដោយសារតែ ភាពធាតុគួរឲ្យខ្លាចទីបំផុត Zhou ក៏បានសម្រេចគិតគូរពីសុខភាពរបស់នាង។

បើតាមប្រភពបានឲ្យដឹងថា Zhou Nuoli នាងបានបង្កើតភាពភ្ញាក់ផ្អើល តាមរយៈការសម្រកទម្ងន់របស់នាង ដោយធ្វើការហាត់ប្រាណយ៉ាងទៀងទាត់ ជារៀងរាល់ថ្ងៃ និងទទួលទានរបបអាហារយ៉ាងត្រឹមត្រូវបំផុត ដើម្បីជំនួយដល់សុខភាព។ ក្នុងរយៈពេលត្រឹមតែ កន្លះឆ្នាំតែប៉ុណ្ណោះ Zhou នាងអាចសម្រកបានរហូតដល់ទៅ ៨០ផោន (ប្រហែលជា ៣៦គីឡូក្រាម) ។

ទោះបីជាយ៉ាងណា អ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការងឿងឆ្ងល់និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីរបស់ Zhou ដោយសារពេលនេះរូបសម្ផស្សរបស់នាង ស្រស់ស្អាតខ្លាំងខុសពីអតីត សឹងតែមើលមិនស្គាល់ រហូតធ្វើឲ្យគ្រប់គ្នាគិតថា នាងបានវះកាត់កែសម្ផស្ស ទើបទទួលបានរូបរាងស្រស់ស្អាតខ្លាំងបែបនេះ។

ផ្ទុយទៅវិញ បើទោះមានការគិតបែបអវិជ្ជមាន មកលើនាងយ៉ាងណាក្តី តាមរយៈការអះអាងពីស្រីស្អាតរូបនេះបានឲ្យដឹងថា ជាការពិតសម្រាប់នាង គឺនាងមិនបានប៉ះផ្លែកាំបិត វះកាត់កែសម្ផស្សដូចការលើកឡើងពីអ្នករាល់គ្នានោះឡើយ។ ព្រោះជាក់ស្តែង អ្វីដែលនាងទទួលបាននៅពេលនេះ គឺជាលទ្ធដែលបានពីការខិតខំប្រឹងកន្លងមក ដូចអ្វីដែលនាងបានបញ្ជាក់ប្រាប់ពីខាងដើមយ៉ាងអីុចឹង៕

ទស្សនារូបភាពនាង Zhou Nuoli ខាងក្រោម៖   

រូបភាពខាងឆ្វេងជារូបភាពពីមុន រូបភាពខាងស្តាំជារូបភាពបច្ចុប្បន្ន
Zhou Nuoli មានអាយុ២១ឆ្នាំ រស់នៅក្នុងតំបន់ភាគខាងជើង ខេត្ត Liaoning ប្រទេសចិន
នាងបានបង្កើតភាពភ្ញាក់ផ្អើល តាមរយៈការសម្រកទម្ងន់របស់នាង ដោយធ្វើការហាត់ប្រាណយ៉ាងទៀងទាត់ ជារៀងរាល់ថ្ងៃ និងទទួលទានរបបអាហារយ៉ាងត្រឹមត្រូវបំផុត ដើម្បីជំនួញដល់សុខភាព
នាងបានបង្កើតភាពភ្ញាក់ផ្អើល តាមរយៈការសម្រកទម្ងន់របស់នាង ដោយធ្វើការហាត់ប្រាណយ៉ាងទៀងទាត់ ជារៀងរាល់ថ្ងៃ និងទទួលទានរបបអាហារយ៉ាងត្រឹមត្រូវបំផុត ដើម្បីជំនួញដល់សុខភាព
ក្នុងរយៈពេលត្រឹមតែ កន្លះឆ្នាំតែប៉ុណ្ណោះ Zhou នាងអាចសម្រកបានរហូតដល់ទៅ ៨០ផោន (ប្រហែលជា៣៦គីឡូក្រាម)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]