អៀរឡង់៖ តើមិត្តអ្នកអានជឿលើរឿងខ្មោចដែរឬទេ? មនុស្សជាច្រើននាក់ធ្លាប់អះអាងថា ខ្មោច ឬអាសូរកាយពិតជាមានក្នុងលោកយើងមែន ពេលខ្លះគេនិយាយថា នៅក្នុងសាលារៀនចាស់ៗ គេឃើញមានសកម្មភាពដ៏សែនចម្លែកជាច្រើន ដែលគេជឿជាក់ថា វាជាស្នាដៃរបស់ព្រលឹងនោះឯង។

ជាក់ស្តែង ក្នុងសាលារៀនដ៏សែនចាស់មួយស្ថិតនៅប្រទេសអៀរឡង់ ដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៨២៨ មកម្ល៉េះ បានជួបប្រទះរឿងដ៏សែនចម្លែកព្រឺព្រួចនឹកស្មានមិនដល់។ វាហាក់បីដូចជាអ្វីមួយកំពុងតែមានសកម្មភាពអ៊ីចឹង ព្រោះយើងឃើញមានទ្វារចេញចូលបានបិទបើកយ៉ាងអាថ៌កំបាំង តុទូបានអង្រួនចុះឡើងៗ ព្រមទាំងសន្លឹកក្រដាសហោះបើុងចេញពីថតតុមួយ ដែលត្រូវបានចាក់សោរជាប់។

កន្លែងកើត​ហេតុ​ក្នុងសាលារៀនមួយ នៅ​ប្រទេសអៀរឡង់
កន្លែងកើត​ហេតុ​ក្នុងសាលារៀនមួយ នៅ​ប្រទេសអៀរឡង់

លោកនាយកសាលាត្រូវគេស្គាល់ឈ្មោះថា Kevin Berry បានមានប្រសាសន៍ថា ទាំងគ្រូទាំងសិស្សស្រាប់តែមានភាពស្រឡាំងកាំង ក្រោយពីឃើញសកម្មភាពយ៉ាងដូច្នេះ តាមកាមេរ៉ាសុវត្ថិភាពមួយក្នុងសាលា ហើយវាកើតឡើងនាពេលយប់កណ្តាលរាត្រីតែម្តង ដែលលោកមិនច្បាស់ ថារឿងមួយនេះកើតឡើងទៅរួចដោយសារអ្វីឲ្យពិតប្រាកដនោះទេ។ លោកបានបន្ថែមថា វាជារឿងដ៏សែនចម្លែក និងព្រឺព្រួចមួយ មិនថាសម្រាប់លោក ឬអ្នកដទៃ ពោលគឺរាល់ពេល​ដែលមានមនុស្សដើរឆ្លងកាត់កន្លែងកើតហេតុនោះ ពួកគេតែងតែទទួលអារម្មណ៍ត្រជាក់ចុងដៃត្រជាក់ចុងជើង យ៉ាងមិចមិនដឹង។

លោកបានបន្ថែមទៀតថា មានគ្រូបង្រៀនម្នាក់ប្រចាំសាលា គាត់តែងតែយកសត្វចិញ្ចឹមរបស់គាត់ (មិនបានបញ្ជាក់) មកតាមជារៀងរាល់ពេល តែអ្វីគួរឲ្យចម្លែកក្នុងចិត្តនោះ សត្វចិញ្ចឹមរបស់គាត់ត្រូវបានសង្កេតឃើងថា វាពុំចង់ឆ្លងកាត់ទីកន្លែងដែលកើតហេតុនោះឡើយ។ ជួនកាលមនុស្សនៅសាលារៀន បានលឺសូរសម្លេងអ្វីមួយដ៏សែនចម្លែក ហើយនេះជាលើកទីមួយហើយដែលលោកចាប់បានសកម្មភាពនេះក្នុងកាមេរ៉ាវីដេអូរបស់សាលាយ៉ាងដូច្នេះ៕

តើមិត្តអ្នក​អាន​ខ្លាចដែរ ឬទេ? សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]