ភ្នំពេញ៖ ប្រិយមិត្ត ដែលកំពុងទន្ទឹងរង់ចាំទស្សនា នូវស្នាដៃចុងក្រោយដែល សាន ស្រីឡៃ ដែលបានបន្សល់ទុកមុនពេលចាកចេញ ពេលនេះវីដេអូរបស់នាង បានចេញជាផ្លូវការហើយ។

មុននេះបន្តិច ផលិតកម្មហង្សមាស ក៏បានបង្ហោះMV បទចម្រៀង«ឈឺចាប់ពីរដងបានហើយ» ក្នុងផេកផ្លូវការរបស់ខ្លួន ដែលជាការច្រៀងនិងសម្ដែង ដោយផ្ទាល់ពីអ្នកនាង សាន ស្រីឡៃ ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះ ម្ចាស់បទនេះបែរជាមិនអាច មើលការសម្ដែងរបស់ខ្លួនឯងទៅវិញ ។ ជាងនេះទៅទៀត នាងរឹតតែមិនបានដឹងថាខ្លួន អាចធ្វើបានល្អដល់ម្លឹងនោះទេ ព្រោះមួយបទនេះស្ដាប់ហើយពិតជាពិរោះខ្លាំង មិនថាការសម្ដែងឬការប្រើប្រាស់ទឹកដមសម្លេង។

យ៉ាងណាមិញ យើងនៅតែសង្ឃឹមថា ប្រិយមិត្តអ្នកគាំទ្រ នៅតែចងចាំតារាស្រីកម្សត់រូបនេះក្នុងបេះដូង បើទោះជាពេលនេះរូបកាយនាងបាន ចាកចេញពីអ្នកគ្រប់គ្នាហើយក៏ដោយ៕

ខាងក្រោមនេះជាវីដេអូចម្រៀង ស្រីឡៃ ដែលជាស្នាដៃចុងក្រោយរបស់នាង មុនពេលចាកចេញ៖ 

វីដេអូចម្រៀង ស្រីឡៃ ដែលជាស្នាដៃចុងក្រោយរបស់នាង មុនពេលចាកចេញ
សាន ស្រីឡៃ កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ