(ភ្នំពេញ)៖ បន្ទាប់ពីបានសម្រាលបុត្រ អស់រយៈពេលជិតមួយខែរួចមក គូស្វាមី ភរិយា លោក VJ រតនា និងលឹម លីហ្សា មានសុភមង្គលខ្លាំងណាស់ ដោយសារ ទើបតែមានសមាជិកថ្មីចូលមក ហើយម្ដាយ និងកូនមានសុខភាពល្អទៀតផង។ មិនតែប៉ុណ្ណោះ លីហ្សា មិនត្រឹមតែមានស្វាមីយកចិត្តទុក្ខដាក់ ផ្តល់ភាពកក់ក្ដៅនោះទេ ថែមទាំងមានអ្នកមានគុណ គឺម្ដាយរបស់នាងនៅក្បែរជានិច្ច ខណៈកាលពីម្សិលមិញនេះ ម្ដាយរបស់នាងបានធ្វើរឿងគួរ ឲ្យនឹកស្មានមិនដល់មួយ ព្រោះហេតុតែស្រឡាញ់ចៅ បានលួចមកពាក់ខ្សែដៃមាសឲ្យចៅស្ងាត់ៗ ដែលបានធ្វើឲ្យ VJ រតនា និង លីហ្សា មានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង។

ជាក់ស្ដែងបើយោងតាមគណនីហ្វេសប៊ុក របស់អ្នកនាង លឹម លីហ្សា បានសរសេរសារយ៉ាងវែងហូរហែថា «អ្នកម្តាយខ្ញុំ (ចេះsuprise ទៀតឥឡូវ) ចេះតែឆ្ងល់ថ្ងៃនេះ មកដល់ផ្ទះភ្លាម ហៅឲ្យយកចៅទៅងូតទឹក (លឿនឡើងៗ) ងូតទឹកឲ្យចៅហើយ (រាល់ដងងូតទឹកហើយបងរតនាអ្នកពរកូនឡើងមកលើ ស្រាប់តែថ្ងៃនេះបងរតនាលូកដៃទៅពរកូន ម៉ាក់ស្តីអោយថា: ខ្លួនសុទ្ធតែញើស ចាំម៉ាក់ពរឡើងវិញ, ធ្វើមុខស្ងួតទៀត) ឡើងមកដល់លើ ជូតខ្លួន ស្លៀកពាក់ឲ្យចៅហើយ ឲ្យចៅអឹមដោះគោរួចទើបចុះទៅវិញ ហើយអត់មានប្រាប់អីមួយម៉ាត់ ហាហាហា (ងូតទឹកហើយ មិនដឹងពាក់ខ្សែដៃឲ្យចៅពីកាល)?? ម៉ែឪនេះអត់មានដឹងអីរលីង ខ្សែដៃពាក់ទៅបាំងដៃអាវកូន មានបានឃើញណា។ ទើបមិញប្តីហៅថា: អូនមើលហេ (ទើបឃើញមិញហ្នឹង Surprise របស់គាត់ដែរហ្នឹងណា តែមិនមែន Surprise ចៅបុត្រទេ មក Surprise ម៉ែឪ ចៅបុត្រវិញ»។

លីហ្សា បានសរសេរបន្តថា «កូនសូមជំនួសមុខឲ្យចៅបុត្រ: អរគុណម៉ាម៉ា (លោកយាយ) ដែលបានធ្វើខ្សែដៃឲ្យចៅនឹងមើលថែចៅបុត្រ ចៅស្រឡាញ់ម៉ាម៉ាខ្លាំងណាស់ អរគុណគ្រប់យ៉ាង អ្នកម្តាយសំណប់ចិត្តកូន កូនសរសៃខ្ចីខ្លាចកូនញុំាបាយមិនបាន ខំកែច្នៃមុខម្ហូបឲ្យកូនញុំាបាន ហើយផ្លាស់ប្តូរមុខម្ហូបរាល់ថ្ងៃ ដល់ម៉ោងឲ្យគេលើកមកឲ្យដល់កន្លែង ពេលខ្លះមកពីផ្សារវិញ ដឹងថាកូនមិនទាន់បានញុំាអី ពេលព្រឹកក៏ស្តីឲ្យប្តី (បងរតនា) ថាម៉េចមិនរកអីឲ្យញុំា មួយថ្ងៃញុំាបាយបានតែពីរពេលហ្នឹង..ល្ងាចឡើងងូតទឹកឲ្យចៅទៀត (មើលថែទាំងម្តាយ ទាំងកូន) រកឯណាទៀត ? មានតែអ្នកម្តាយនេះហើយ ដែលស្រឡាញ់កូនខ្លាំងជាងគេ»។

គួរឲ្យដឹងថា កូនប្រុសរបស់ លោក VJ រតនា និងលឹម លីហ្សា កើតនៅថ្ងៃទី ២០ កញ្ញា ឆ្នាំ២០១៧ និងមានឈ្មោះថា ធី នរៈរ័ត្នបញ្ញបុត្រ៕

កូនរបស់ VJ រតនា
កូនរបស់ VJ រតនា
​ម្ដាយរបស់ លឹម លីហ្សា ហេតុតែស្រឡាញ់ចៅខ្លាំងពេក ធ្វើរឿងនឹកស្មានមិនដល់ នាំឲ្យ VJ រតនា និងភរិយា​ភ្ញាក់ផ្អើល​
កូនរបស់ VJ រតនា
កូនរបស់ VJ រតនា
កូនរបស់ VJ រតនា
​ម្ដាយរបស់ លឹម លីហ្សា ហេតុតែស្រឡាញ់ចៅខ្លាំងពេក ធ្វើរឿងនឹកស្មានមិនដល់ នាំឲ្យ VJ រតនា និងភរិយា​ភ្ញាក់ផ្អើល​
​ម្ដាយរបស់ លឹម លីហ្សា ហេតុតែស្រឡាញ់ចៅខ្លាំងពេក ធ្វើរឿងនឹកស្មានមិនដល់ នាំឲ្យ VJ រតនា និងភរិយា​ភ្ញាក់ផ្អើល​
​ម្ដាយរបស់ លឹម លីហ្សា ហេតុតែស្រឡាញ់ចៅខ្លាំងពេក ធ្វើរឿងនឹកស្មានមិនដល់ នាំឲ្យ VJ រតនា និងភរិយា​ភ្ញាក់ផ្អើល​

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា