ភ្នំពេញ៖ ខណៈដែលទីផ្សារក្នុងការសម្ដែងភាពយន្ត និងការដើរម៉ូដ កាន់តែត្រូវគេកត់សម្គាល់ថាមានសន្ទុះឈានឡើង ក្រោយពីបានប្រលងជាប់ក្នុងវគ្គ១០នាក់ចុងក្រោយកាលពីឆ្នាំ២០១៣ក្នុងកម្មវិធី Khmer Super Model នោះ លោក ជុន ណារ៉ា ក៏ចេញបង្អួត Original Song ក្ដៅៗមួយទៀត ដោយលោកប្រកាសថាខ្លួននឹងចាប់អាជីពជាតារាចម្រៀងអាជីពឲ្យខានតែបាន ដើម្បីពង្រឹងទីផ្សាររបស់លោកដែលមានការឈានឡើង និងកាន់តែទទួលផ្លែផ្កា។ មកទល់ពេលនេះ លោកថាលោកមានការរំពឹងខ្ពស់ជាមួយនឹងបទ Original Song ដែលទើបបង្ហោះឡើង ដោយលោកក៏នឹងត្រៀមកញ្ចប់ប្រាក់ផលិតបទផ្ទាល់ខ្លួនបែបនេះ មិនឲ្យដាច់គ្នាផងដែរ ដើម្បីឲ្យក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងអាជីពរបស់លោក មានលទ្ធភាពវាយលុកទីផ្សារពេញលេញ។

ខណៈដែលទីផ្សារក្នុងការសម្ដែងភាពយន្ត និងការដើរម៉ូដលោក ជុន ណារ៉ា ក៏ចេញបង្អួត Original Song ក្ដៅៗមួយទៀត

លោក ជុន ណារ៉ា បានអះអាងថា ក្រោយការផ្សងព្រេងពីខេត្តកំពង់ចាមមកសិក្សានៅភ្នំពេញ លោកទទួលបានផ្លែផ្កាជាច្រើននៅក្នុងវិស័យសិល្បៈ បន្ទាប់ពីលោកចូលជាប់ជាបេក្ខភាព១០រូបក្នុងការប្រកួតម៉ូដែលធំមួយកាលពីឆ្នាំ២០១៣។ លោកទទួលបានទីផ្សារតែមួយពព្រិចភ្នែកប៉ុណ្ណោះ ក្រោយពីលោកសម្រេចចិត្តរយាលចោលការសិក្សាហើយទទួលយកការងារសិល្បៈពេញលេញ។ 

គិតត្រឹមពាក់ឆ្នាំ២០១៦ លោកមានឱកាសសម្ដែងបានចំនួន៥រឿងហើយ ដូចជារឿង«ជីវិតនាងរចនា»រឿង«ទណ្ឌកម្មស្នេហ៍»រឿង«លម្អៀងចិត្ត» និង រឿង«កំពូលស៊យឆ្លងភព»ជាដើម។ ទោះជាលោកមិនទាន់បានសម្ដែងជាតួឯក តែក៏បានសម្ដែងជាតួអង្គដែលមានសុទ្ធតែប្លង់លេងដល់ និងជាឈុតសម្ដែងដែលលោកយល់ថាជាសាច់រឿងដែលខ្លួនពេញចិត្តផងដែរ។ លោកថា រាល់ថ្ងៃការងារសិល្បៈរបស់លោក ស្ទើរតែគ្មានពេលសម្រាក ដោយសារតែមានផលិតករច្រើនឡើងបានផ្ដល់ឱកាសឲ្យលោកបានសម្ដែង ក្នុងពេលដែលការងារថតស្ពត និងការដើមម៉ូដជាប្រចាំក្នុងក្រុមBN នៅCTN ក៏ស្ទើរតែធ្វើឲ្យលោកមិនសូវទំនេរ។ 

លោក ជុន ណារ៉ា បានអះអាងថា លោកទទួលបានផ្លែផ្កាជាច្រើននៅក្នុងវិស័យសិល្បៈ

យ៉ាងណាក៏ដោយ លោកនៅតែអះអាងថាអាជីពសម្ដែង និងដើរម៉ូដ មិនទាន់គ្រប់មហិច្ឆតារបស់ខ្លួននោះទេ ទើបលោកសម្រេចចិត្តចេញផលិត Original Song មួយឡើងក្រោមចំណងជើងថា «ស្នេហាអ្នកក្រ!» ដោយចម្រៀងមួយបទនេះលោកនឹងផលិតMV ឲ្យមានសាច់រឿងទាក់ភ្នែកទៀតផង បើទោះបីជាការផលិតជាសាច់រឿងបង្ហាញពីស្នេហាកម្សត់ អាចនឹងត្រូវចំណាយអស់ច្រើន។ 

លោកថាចម្រៀងមួយបទនេះ នឹងក្លាយជាបទបើកឆាកសម្រាប់ទីផ្សារជាតារាចម្រៀងដែលមានបទផ្ទាល់ខ្លួន ប៉ុន្តែលោកក៏នឹងសម្រិតសម្រាំងស្នាដៃសម្រាប់ Original Song ក្រោយៗដោយមិនចេះតែសម្រុកចេញ មិនគិតពីអារម្មណ៍មហាជន និងប៉ះពាល់ដល់គុណភាពនោះដែរ។ តារាសម្ដែង និងម៉ូដែលវ័យ២២ឆ្នាំរូបនេះ បន្តថាលោកនឹងឈោងចាប់អាជីពចម្រៀងឲ្យបានជោគជ័យលប់លើអាជីពសម្ដែង និងដើរម៉ូដ ដោយសារតែលោកសម្អាងថាលោកមានចំណូលចិត្ត និងមានទឹកដមសម្លេងអាចប្រឡូកក្នុងការងារនេះបាន។ ម្យ៉ាងទៀត មកពីលោកសម្អាងថាទីផ្សារដើរម៉ូដ និងសម្ដែងរឿងកាន់តែមានការទទួលស្គាល់ដែលមិនពិបាកឲ្យលោក ឆក់ចាប់អាជីពចម្រៀងនោះផង ទើបលោកចាប់ផ្ដើមបញ្ចេញស្នាដៃកូនខ្មែរ ដើម្បីសង្គ្រប់ទីផ្សារចម្រៀងដែលជាក្ដីស្រម៉ៃតាំងពីក្មេង។ យ៉ាងណាមិញ លោកមិនទាន់មានគោលដៅហក់ចូលផលិតកម្មណាមួយសម្រាប់អាជីពថ្មីនេះទេ ដោយសារតែលោកចង់ឲ្យការសិក្សាដែលខាងផ្នែកពាណិជ្ជកម្មដែលទើបបានឆ្នាំទី៣បញ្ចប់ជាស្ថាពរសិន ទើបធ្វើការពិចារណា៕

សូមស្តាប់ និងទស្សនាវីដេអូខាងក្រោម៖ 

រូបភាព៖ លោក ជុន ណារ៉ា
រូបភាព៖ លោក ជុន ណារ៉ា
រូបភាព៖ លោក ជុន ណារ៉ា
រូបភាព៖ លោក ជុន ណារ៉ា
រូបភាព៖ លោក ជុន ណារ៉ា
រូបភាព៖ លោក ជុន ណារ៉ា
រូបភាព៖ លោក ជុន ណារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]