អាមេរិក៖ វាជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ ក្រោយពេលបុរសសញ្ជាតិអាមេរិកម្នាក់  តាំងខ្លួនថាជាអ្នកបានធ្វើដំណើរត្រឡប់មកពីឆ្នាំ ២០៤៨ កំពុងព្រមាន​ពិភពលោក​ឲ្យ​ត្រៀមខ្លួនយ៉ាងប្រញាប់បំផុត ព្រោះ​មនុស្សក្រៅភពនឹងសម្រុកមកវាយលុកភពផែនដីនាឆ្នាំ២០១៨ ខាងមុខនេះឯង។

យោងតាមសារព័ត៌មានអង់គ្លេស Express បានបញ្ជាក់ថា បុរសម្នាក់នេះឈ្មោះ Bryant Johnson រស់នៅទីក្រុង Casper ភាគខាងលិចនៃសហរដ្ឋអាមេរិក។ Johnson បាននិយាយថាលោកពិតជាបានធ្វើដំណើរឆ្លងភព និងត្រឡប់មកពីឆ្នាំ២០៤៨ ប្រាកដ​មែន  ហើយលោកមកនេះដើម្បីប្រកាសអាសន្ន ឲ្យប្រជាជននៅទីក្រុង Casper ទាំងអស់ ប្រញាប់ចាកចេញឲ្យបានរូតរះ ព្រោះមនុស្សក្រៅភពនឹងមកវាយលុកផែនដី។  

បុរសឈ្មោះ Bryant Johnson

លោក Johnson ពុំបានបញ្ជាក់ប្រាប់ពីពេលវេលាជាក់លាក់ ដែលមនុស្សក្រៅភពនឹងចេញមកវាយលុកនោះទេ តែលោកទទូចឲ្យមន្រ្តីប៉ូលិសប្រចាំតំបន់ មេត្តានាំលោកទៅជួបចៅហ្វាយក្រុង Casper ជាបន្ទាន់ ដើម្បីពិភាក្សារឿងជម្លៀសប្រជាជនឲ្យបានយ៉ាងឆាប់រហ័សបំផុត។

ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ជឿសម្តីផ្តេសផ្តាសរបស់លោកឡើយ ហើយ Johnson ត្រូវប៉ូលិសឃាត់ខ្លួន ដោយរកឃើញថាលោកបានពិសាគ្រឿងស្រវឹងហួសកម្រិត និងបង្កឲ្យមានភាពបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]