បរទេស៖ សិស្សមួយចំនួនប្រាកដជាធ្លាប់ជួបប្រទះបញ្ហានេះហើយ គ្រាន់តែថាសាច់រឿងមានលក្ខណៈខុសគ្នា។ សិស្សខ្លះខំរៀបចំឯកសារមួយយប់ទុកក្នុងកុំព្យូទ័រដើម្បីត្រៀមចាំយកទៅឲ្យគ្រូ តែស្រាប់តែដល់ពេលយកទៅឲ្យគ្រូ ស្រាប់តែឯកសារត្រូវបានមេរោគស៊ីបាត់។  ប្រសិនបើសំណាងល្អ គ្រូគ្រាន់តែដកពិន្ទុ តែបើសំណាងអាក្រក់វិញ គឺគ្រូឲ្យ ០ តែម្តង។

ជាក់ស្តែងសិស្សម្នាក់នេះក៏មិនខុសគ្នាប៉ុន្មានដែរ គាត់បានខិតខំធ្វើកិច្ចការសាលា និងរៀបចំឡើងស្អាត ដើម្បីត្រៀមប្រគល់ឲ្យគ្រូ តែបែរជាត្រូវជួបរឿងស៊យទៅវិញដោយត្រូវខ្យល់បក់យ៉ាងខ្លាំង ធ្វើឲ្យគាត់ដួល ហើយរបូតក្រដាសកិច្ចការសាលាចេញពីដៃ។ នៅពេលនោះ គាត់ព្យាយាមរត់តាមចាប់ក្រដាសទាំងនោះមកវិញយ៉ាងប្រញាប់ តែខ្យល់បានបក់យកទៅអស់ ដោយមិនប្រណីចិត្តសិស្សកំសត់ម្នាក់នេះទេ៕

ចង់ដឹងថាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

សកម្មភាពពិតរបស់គាត់
សកម្មភាពពិតរបស់គាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]