ភ្នំពេញ៖ ការផ្លាស់ប្តូរទ្រនំ ពីផលិតកម្មសាន់ដេ ទៅផលិតកម្មរស្មីហង្សមាស របស់កំពូលតារាចម្រៀង លោក ខេមរៈ សេរីមន្ត បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ទូទាំងប្រទេស ដោយមិននឹកស្មានថា តារាប្រុសជួរមុខម្នាក់នេះ ហ៊ានសម្រេចចិត្តចាកចេញ ពីទ្រនំចាស់របស់ខ្លួន ដោយមិនស្តាយស្រណោះបែបនេះសោះ។

យ៉ាងណាមិញ គ្រាន់តែលោក ខេមរៈ សេរីមន្ត ចូលផលិតកម្មរស្មីហង្សមាសភ្លាម បទចម្រៀងរបស់លោក ក៏ចេញមកជាបន្តបន្ទាប់ ហើយបទនីមួយៗ សុទ្ធតែទទួលបានការគាំទ្រខ្លាំង មែនទែន។ ប៉ុន្តែអ្នកគាំទ្ររបស់លោក បានសង្កេតឃើញថា បន្ទាប់ពីលោកផ្លាស់ប្តូរ ទ្រនំរួចមក ការប្រគុំតន្រ្តីរបស់លោក ហាក់ដូចជាស្ងប់ស្ងាត់ មិនដូចពេលដែលលោក នៅផលិតកម្មចាស់នោះទេ។  

ដោយឡែក ការពីម្សិលមិញនេះ នៅក្នុងគណនី អ៉ីនស្តាក្រាម របស់កញ្ញា សុខ ពិសី ឯណោះវិញ បានបង្ហោះរូបជាមួយលោក ខេមរៈ សេរីមន្ត មួយសន្លឹក ដោយដាក់ Caption ថា៖ “ទើបចប់ការងារ សុំCuteមួយ”។

បន្ទាប់ពីបានឃើញ ការបង្ហោះរបស់នាងដូច្នេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអ្នកទាំងពីរ ត្រូវមានការងាររួមគ្នាទៀត បើលោកខេមរៈ សេរីមន្ត បានផ្លាស់ប្តូរផលិតកម្មរួចទៅហើយនោះ? ឯចម្ងល់ខ្លះទៀតរបស់មហាជន បានលើកឡើងថា តើលោកខេមរៈ សេរីមន្តវិលចូល ទ្រនំចាស់វិញមែនទេ ព្រោះតាំងពីលោកចូលផលិតកម្ម រស្មីហង្សមាសមក ការប្រគុំតន្រ្តីរបស់លោក សម្រាប់ប៉ុសិ៍ ទូរទស្សន៍នោះ ហាក់ដូចជាគ្មានទាល់តែសោះ

ទោះជាយ៉ាងណាក្តី យើងមិនទាន់បានទទួល ព័ត៌មានជាក់លាក់ណាមួយ ថាលោក ខេមរៈ សេរីមន្ត នឹងវិលចូលផលិតកម្មសាន់ដេវិញនោះទេ។ ចំពោះព័ត៌មានលម្អិត យើងនឹងបញ្ជាក់បន្ថែម នៅពេលក្រោយទៀត៕  

លោក ខេមរៈ សេរីមន្ត
រូបដែលកញ្ញា សុខ ពិសីបង្ហោះនៅអ៉ីនស្តាក្រាមរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត