វៀតណាម៖ ពេលនេះការប្រលងនៅក្នុងកម្មវិធី Miss Grand International ដែលបានធ្វើឡើងនៅប្រទេសវៀតណាម កំពុងតែមានភាពក្តៅគគុក និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅនៅទូទាំងពិភពលោក។

ក្នុងនោះដែរ Miss Grand កម្ពុជា របស់យើង ក៏មានវត្តមានចូលរួមនៅក្នុងការប្រកួតប្រជែងនេះយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមហាជនខ្មែរ។

ហើយអ្វីដែលគួរឱ្យត្រេកអរនោះគឺ ពេលនេះ Miss Grand  កម្ពុជា កញ្ញា ខ្លឹម ស្រីគា ក៏បានជាប់នៅក្នុងតារាងកំពូលកញ្ញាឯក ទាំង១០ (Top 10) នៅក្នុងឈុតសម្លៀកបំពាក់ហែលទឹក បញ្ចេញរាងយ៉ាងស្រស់ស្អាត នៅក្នុងការប្រលងនេះផងដែរ បើយោងតាមការប្រកាសជាផ្លូវការឱ្យដឹងពីផេកហ្វេសប៊ុក Miss Grand International កាលពីម៉ោង៩ព្រឹក ថ្ងៃនេះ។

សូមអបអរសាទរកញ្ញា ខ្លឹម ស្រីគា Miss Grand កម្ពុជា ដែលទទួលបានភាពជោគជ័យនៅក្នុងវគ្គនេះ។ ចូលរួមបោះឆ្នោតគាំទ្របន្តទៀតដើម្បីឱ្យ Miss Grand កម្ពុជាយើងបានទទួលជោគជ័យកាន់តែខ្លាំង៕ 

ទស្សនារូបភាពខាងក្រោម៖

ការប្រកាសឱ្យដឹងពីផេកហ្វេសប៊ុក Miss Grand International ថ្ងៃនេះ
កញ្ញា ខ្លឹម ស្រីគា នៅក្នុងឈុតហែលទឹក បញ្ចេញរាង
កញ្ញា ខ្លឹម ស្រីគា នៅក្នុងឈុតហែលទឹក បញ្ចេញរាង
កញ្ញា ខ្លឹម ស្រីគា ពេលដើរបង្ហាញម៉ូត នៅក្នុងឈុតហែលទឹកដ៏ស៊ិចស៊ី
Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា និងបវរកញ្ញាផ្សេងទៀត
Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា
Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា