ភ្នំពេញ៖ បន្ទាប់ពីពិធីសព របស់តារាចម្រៀងស្រីវ័យក្មេងអ្នកនាង សាន ស្រីឡៃ បានចប់សព្វរួចរាល់ ក៏មានមតិខ្លះលើកឡើងពីបញ្ហាធំៗ ដែលបានកើតឡើងក្រោយការស្លាប់របស់នាង។

ជាក់ស្ដែងការស្លាប់របស់ សាន ស្រីឡៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះក៏មានបញ្ហាធំៗខុសពីការស្លាប់របស់តារាផ្សេងៗពីមុនមក ដល់ទៅ៣ចំណុច រូមមានដូចជា៖

១.ការស្លាប់របស់នាង ត្រូវបានអតីតស្វាមីបាញ់ប្រហារ ហើយត្រូវមនុស្សមួយចំនួនស្ដីបន្ទោស ហើយគិតថា នេះកម្មពារនៃការដណ្ដើមសុភមង្គលនៃគ្រួសារប្រពន្ធដើម។

២.សពមិនទាន់បាន បូជាផង ស្រាប់តែបែកធ្លាយ រូបភាពអាក្រាតកាយ នៅពេលគេពិនិត្យសាកសពរបស់នាង នៅកន្លែងកើតហេតុ។

៣.តម្កល់សព ស្រីឡៃ ទើបបានមួយយប់ បែរជាមានអាចារ្យវត្ត មកកំណត់តម្លៃសម្រាប់ពិធីសព ថ្លៃកប់ពពក រហូតផ្ទុះរឿងរ៉ាវទាំងយប់។

សម្រាប់៣ចំណុចដែលជាបញ្ហា បន្ទាប់ពីសាកសពរបស់ ស្រីឡៃ បានបូជា កាន់តែធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ អាណិតនាងខ្លាំង ជាពិសេសគឺ កូនប្រុសនាង ដែលនៅក្មេងមិនទាន់ដឹងអី ខណៈដែលក្មេងទាំងពីរនេះ លែងមានម្ដាយហៅដូចមុនទៀតហើយ៕ 

រូបភាពសព ស្រីឡៃ ពេលមិនទាន់បូជា
ពិធីបុណ្យសពរបស់ ស្រីឡៃ
រូបភាព សាន ស្រីឡៃ កាលនៅរស់
រូបភាព សាន ស្រីឡៃ កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ