យើងប្រហែលជាដឹងយ៉ាងច្បាស់មកហើយថា នៅពេលយើងទាល់ខ្លាំង គឺមិនថាកន្លែងណា មានសភាពបែបណានោះទេ ក៏យើងទៅរកដែរ ព្រោះគ្មានអ្នកណាម្នាក់អាចទប់ទល់នឹងស្ថានភាពបែបនេះបានទេ។​ ដោយសារបែបនេះហើយ ទើបធ្វើឲ្យយើងឆ្លងមេរោគពីកន្លែងដែលយើងបានប្រើប្រាស់នោះដោយមិនដឹងខ្លួន ជាក់ស្តែងដូចជាបង្គន់សាធារណៈជាដើម  ដែលយើងប្រើប្រាស់គឺចេញចូលដោយមនុស្សមកពីមជ្ឃដ្ឋានផ្សេងៗគ្នា ដូច្នេះហើយយើងមិនដឹងថាតើអ្នកណាមានមេរោគ អ្នកណាអត់មេរោគនោះទេ។

មេរោគដែលតែងតែឆ្លងនោះមានដូចជា E-coli និង Salmonella ហើយជំងឺឆ្លងដូចជា Chlamydia, Gonorrhea ឬ Syphilis ដែលវាឆ្លងតាមរយៈពេលយើងអង្គុយ និងឆ្លងតាមកន្លែងដែលមានដំបៅ ឬរបួសជាដើម  និងតាមសម្លៀកបំពាក់របស់យើងផងដែរ។  ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការការពារកុំឲ្យឆ្លងមេរោគ ជាពិសេសមិត្តនារីតែម្តង៖

១. មុនពេលចេញពីបង្គន់ អ្នកត្រូវលាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតជាមួយសាប៊ូ ឬទឹកសម្លាប់មេរោគ

២. អ្នកអាចយកទឹកលាងសម្អាតរបស់អ្នកមកជាមួយដើម្បីលាងសម្អាតឲ្យកាន់តែស្អាតល្អក្នុងករណីដែលអ្នកមិនទុកចិត្តថា សាប៊ូ ឬទឹកសម្លាប់មេរោគក្នុងបង្គន់សាធារណៈមិនមានប្រសិទ្ធភាព។

៣. អ្នកត្រូវធ្វើការលាងសម្អាតត្រង់ចំនុចអង្គុយឲ្យបានស្អាតជាមុន ជាមួយនឹងក្រដាសជូតសម្អាត ឬក៏ទឹកសម្លាប់មេរោគមុនពេលអង្គុយចុះ។

៤. មុនពេលប្រើប្រាស់ អ្នកត្រូវកាច់ទឹកចូលទៅក្នុងបង្គន់ជាមុនសិន ដើម្បីឲ្យមេរោគដែលមាននៅក្នុងនោះបាត់ទៅតាមទឹក៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]