នៅក្នុងសម័យបច្ចុប្បន្ន មិនថាមនុស្សស្ថិតនៅក្នុងវ័យកណ្តាល វ័យចំណាស់ដែលជាវ័យ ដែលមានទំនួលខុសត្រូវនៅក្នុងជីវិត ជីវភាព និងគ្រួសារប្រចាំថ្ងៃប៉ុណ្ណោះទេដែលប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត សូម្បីយុវវ័យបច្ចុប្បន្ន គឺភាគច្រើនពួកគេក៏សុទ្ធតែជួបប្រទះនឹងជំងឺមួយនេះដែរ ដោយសារកត្តាសង្គម កត្តាការសិក្សា និងស្នេហាជាដើម។

ជំងឺធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ដែលគេបានដឹងថាវាពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត សតិអារម្មណ៍នោះ នឹងធ្វើឱ្យអារម្មណ៍មនុស្សយើងអស់សង្ឃឹម  មិនសប្បាយចិត្ត  ក្រៀមក្រំ  ស្រ្តេស  ឯកា  មានអារម្មណ៍ថាមិនចង់ត្រេកត្រអាល មិនចាប់អារម្មណ៍ មិនរវល់នឹងរបស់ដែលនៅជុំវិញខ្លួនជាដើម។ ជំងឺមួយនេះនឹងអាចប៉ះពាល់ដល់ គុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់យើងបានផងដែរ។

ប៉ុន្តែប្រហែលជាមានមនុស្សមួយចំនួនមិនបានដឹងខ្លួនទេថា ខ្លួនឯងកំពុងមានជំងឺធ្លាក់ទឹកចិត្ត  ដោយគិតថាវាគ្រាន់តែជាអាការជំងឺធម្មតាមិនបាច់ទៅជួបគ្រូពេទ្យព្យាបាល ដែលទាំងនេះហើយដែលធ្វើឱ្យជំងឺធ្លាក់ទឹកចិត្តកាន់តែមានសភាពធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យកើតជំងឺផ្លូវចិត្ត សរសៃប្រសាទ និងអាចប្រឈមមុខខ្ពស់នឹងការធ្វើអត្តឃាតថែមទៀតផង។

ដូច្នេះដើម្បីជាចំណេះដឹង និងយល់ឱ្យកាន់តែច្បាស់ពីជំងឺនេះ ដើម្បីធ្វើការព្យាបាលឱ្យទាន់ពេលវេលា យើងមកមើលពីរោគសញ្ញាជំងឺធ្លាក់ទឹកចិត្តខាងក្រោមថាមានអ្វីខ្លះ។ 

ជំងឺធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ដែលគេបានដឹងថាវាពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត សតិអារម្មណ៍នោះ នឹងធ្វើឱ្យអារម្មណ៍មនុស្សយើងអស់សង្ឃឹម មិនសប្បាយចិត្ត ក្រៀមក្រំ ស្រ្តេស ឯកា មានអារម្មណ៍ថាមិនចង់ត្រេកត្រអាល ចាប់អារម្មណ៍ និងរវល់នឹងរបស់ដែលនៅជុំវិញខ្លួនជាដើម

# ស្រកទម្ងន់ ឬ ឡើងទម្ងន់

ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យអរម៉ូនរបស់អ្នកធ្វើការខុសប្រក្រតី ដែលពេលខ្លះវាអាចបណ្តាលឱ្យអ្នកលែងឃ្លានចំណីអាហារអ្វីទាំងអស់  និងពេលខ្លះទៀតធ្វើឱ្យស្រេកឃ្លាន ចង់ទទួលទានអាហារគ្រប់ពេលវេលា។ ម្យ៉ាងវិញទៀតជំងឺធ្លាក់ទឹកចិត្តក៏អាចប៉ះពាល់ដល់ការគេងរបស់អ្នកបានផងដែរ  ដូចជាគេងមិនលក់ គេងមិនបានស្ងប់ជាដើម។  មូលហេតុទាំងអស់នេះហើយដែលអាចធ្វើឱ្យស្រកទម្ងន់ និងឡើងទម្ងន់ខុសពីប្រក្រតី។  

ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យអរម៉ូនរបស់អ្នកធ្វើការខុសប្រក្រតី ដែលពេលខ្លះវាអាចបណ្តាលឱ្យអ្នកលែងឃ្លានចំណីអាហារអ្វីទាំងអស់ និងពេលខ្លះទៀតធ្វើឱ្យស្រេកឃ្លានចង់ទទួលទានអាហារគ្រប់ពេលវេលា

# អាការឈឺចាប់តាមរាងកាយ

ការឈឺចាប់ត្រង់សាច់ដុំរាងកាយ ឈឺក្បាល ឈឺក ឈឺខ្នង ឈឺឆ្អឹងឆ្អែង សុទ្ធតែជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ព្រោះតែអារម្មណ៍មិនល្អរបស់អ្នកបានធ្វើការរំញោចឱ្យមានការឈឺចាប់បញ្ចេញទៅខាងក្រៅ។ ម្យ៉ាងវិញទៀតអាការទាំងនេះក៏អាចកើតឡើងបាន នោះក៏ដោយសារតែអារម្មណ៍អ្នកមិនសប្បាយចិត្ត ធុញទ្រាន់ ខ្ជិលច្រអូសមិនចង់ធ្វើអ្វីទាំងអស់គឺចង់តែគេងស្ងៀមៗនៅលើគ្រែ ដែលទាំងនេះហើយសុទ្ធតែបណ្តាលឱ្យអ្នកមានការឈឺចាប់តាមរាងកាយ ស្ពឹកស្រពន់ និងអាចមានអាការអស់កម្លាំង នឿយហត់ជាដើម។ 

ការឈឺចាប់ត្រង់សាច់ដុំរាងកាយ ឈឺក្បាល ឈឺក ឈឺខ្នង ឈឺឆ្អឹងឆ្អែង សុទ្ធតែជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត

# បញ្ហាក្រពះពោះវៀន

ជំងឺធ្លាក់ទឹកចិត្ត និងជំងឺពាក់ព័ន្ធនឹងក្រពះពោះវៀនដូចជា ឈឺក្រពះ ហើមពោះ ទល់លាមក រលាកពោះវៀន...ល- ត្រូវបានគេដឹងថាវាមានទំនាក់ទំនងគ្នា នោះក៏ដោយសារតែអ្នកដែលមានជំងឺក្រពះពោះវៀនទាំងនេះ អាចបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្តបានផងដែរ។

- ទី១៖ ដោយសារនៅក្នុងកោសិកាក្រពះពោះវៀនបានធ្វើការផលិតកោសិកាសរសៃប្រសាទ សេរ៉ូតូនីន ( Serotonin ) ៨០ ទៅ ៩០ភាគរយ ដែលជាកោសិកាជំរុញ និងរំញោចអារម្មណ៍។ ដូច្នេះហើយបានជាពេលដែលមានបញ្ហាក្រពះពោះវៀនអាចធ្វើឱ្យអ្នកមានជំងឺធ្លាក់ទឹកចិត្តបានផងដែរ។

- ទី២៖ ពេលដែលអ្នកមានជំងឺធ្លាក់ទឹកចិត្តនឹងធ្វើឱ្យអ្នកឃ្លានចំណីអាហារដែលមិនល្អចំពោះសុខភាពដូចជាជាតិស្ករជាដើម នោះជាហេតុធ្វើឱ្យមានបាក់តេរីមិនល្អនៅក្នុងក្រពះពោះវៀនរបស់អ្នក។  

ជំងឺធ្លាក់ទឹកចិត្ត និងជំងឺពាក់ព័ន្ធនឹងក្រពះពោះវៀនដូចជា ឈឺក្រពះ ហើមពោះ ទល់លាមក រលាកពោះវៀន

# បញ្ហាការគេង

ដោយសារតែជំងឺធ្លាក់ទឹកចិត្តធ្វើឱ្យអ្នកពិបាកចិត្ត គិតច្រើន ដូច្នេះហើយបានជាធ្វើឱ្យអ្នកគេងមិនលក់ គេងមិនបានស្ងប់ស្កប់ស្កល់ ដែលជាហេតុធ្វើឱ្យអ្នកហត់នឿយ អស់កម្លាំងថាមពេលបានផងដែរ។  

ដោយសារតែជំងឺធ្លាក់ទឹកចិត្តធ្វើឱ្យអ្នកពិបាកចិត្ត គិតច្រើន ដូច្នេះហើយបានជាធ្វើឱ្យអ្នកគេងមិនលក់ គេងមិនបានស្ងប់ស្កប់ស្កល់ ដែលជាហេតុធ្វើឱ្យអ្នកហត់នឿយ អស់កម្លាំងថាមពេលបានផងដែរ

# ឈឺក្បាលប្រកាំង

អាការឈឺក្បាលខ្លាំង ឈឺក្បាលប្រកាំងរ៉ាំរ៉ៃក៏ជារោគសញ្ញាមួយនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ នោះក៏ដោយសារតែអ្នកគិតច្រើន ស្រ្តេស ធុញថប់ខុសពីធម្មតា។ ម្យ៉ាងវិញទៀតគេបានដឹងដែរថា អាការឈឺក្បាលរ៉ាំរ៉ៃរយៈពេលយូរ ក៏ជាមូលហេតុដែលធ្វើឱ្យអ្នកកើតជំងឺធ្លាក់ទឹកចិត្តបានផងដែរ។

អាការឈឺក្បាលខ្លាំង ឈឺក្បាលប្រកាំងរ៉ាំរ៉ៃក៏ជារោគសញ្ញាមួយនៃជំងឺធ្លាក់ទឹកចិត្តផងដែរ

# បញ្ហាស្បែក

ជំងឺធ្លាក់ទឹកចិត្តត្រូវបានគេដឹងថាមានទំនាក់ទំនងជាមួយនឹងកម្រិតអរម៉ូនស្ត្រេស។ នៅពេលដែលអ្នកពិបាកចិត្ត ធុញថប់ ស្ត្រេស អរម៉ូនស្ត្រេសនឹងកើនឡើងខ្ពស់ដែលទាំងនេះអាចធ្វើឱ្យស្បែករបស់អ្នកមានបញ្ហាខុសពីធម្មតា ដូចជាធ្វើឱ្យកើតជំងឺទាក់ទងនឹងស្បែក ស្បែករបក ក្រហម និងឡើងមុនជាដើម។

នៅពេលដែលអ្នកពិបាកចិត្ត ធុញថប់ ស្ត្រេស អរម៉ូនស្ត្រេសនឹងកើនឡើងខ្ពស់ដែលទាំងនេះអាចធ្វើឱ្យស្បែករបស់អ្នកមានបញ្ហាខុសពីធម្មតា

# តឹងណែនឈឺដើមទ្រូង

អាការឈឺទ្រូង មនុស្សមួយចំនួនតែងសម្គាល់ថាគឺជារោគសញ្ញានៃបញ្ហាបេះដូង។ ប៉ុន្តែការឈឺទ្រូងក៏ជារោគសញ្ញាមួយនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ ការធ្លាក់ទឹកចិត្តអាចប៉ះពាល់ដល់ចង្វាក់បេះដូង បង្កើនសម្ពាធឈាម បង្កើនអរម៉ូនអាំងស៊ុយលីន ធ្វើឱ្យកូលេស្តេរ៉ូលឡើងខ្ពស់ និងកម្រិតអ័រម៉ូនស្ត្រេសកើនឡើង ដែលទាំងនេះហើយធ្វើឱ្យអ្នកមានបញ្ហាតឹងណែនឈឺចាប់ត្រង់ដើមទ្រូង។

ការឈឺទ្រូងក៏ជារោគសញ្ញាមួយនៃជំងឺធ្លាក់ទឹកចិត្តផងដែរ

# បញ្ហាសុខភាពមាត់ធ្មេញ

ជំងឺធ្លាក់ទឹកចិត្តក៏អាចធ្វើឱ្យអ្នកមានបញ្ហាសុខភាពមាត់ធ្មេញបានដែរ។ នោះក៏ដោយសារតែនៅពេលដែលអ្នកពិបាកចិត្ត គិតច្រើន ធ្វើឱ្យអ្នកធ្វេសប្រហែស និងមិនបានមើលថែទាំសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ៕  

ជំងឺធ្លាក់ទឹកចិត្តក៏អាចធ្វើឱ្យអ្នកមានបញ្ហាសុខភាពមាត់ធ្មេញបានដែរ។ នោះក៏ដោយសារតែនៅពេលដែលអ្នកពិបាកចិត្ត គិតច្រើន ធ្វើឱ្យអ្នកធ្វេសប្រហែស និងមិនបានមើលថែទាំសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]