ចិន៖ ភោជនីយដ្ឋានដ៏ល្បីឈ្មោះមួយនៅហុងកុង ត្រូវបានសម្រេចលុបចោលព្រឹត្តិការណ៍ញ៉ាំអាហារស៊ូស៊ីអាក្រាតកាយ ឬ «Naked Sushi» ក្រោយរងប្រតិកម្ម ក៏ដូចជាការរិះគន់ខ្លាំងៗពីសំណាក់អ្នកនិយមលេងអ៊ីនធើណែត។

បើយោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ភោជនីយដ្ឋានហុងកុងយីហោ Fang Fang នេះ មានគម្រោងរៀបចំធ្វើកម្មវិធីកម្សាន្តមួយ តាមរយៈការជួលនារីអាក្រាតកាយ ស្លៀកត្រឹមឈុតប៊ីនី ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដេកលើតុដើម្បីរៀបចំអាហារស៊ូស៊ី ដាក់ពេញលើរាងកាយរបស់នាង សម្រាប់ឲ្យភ្ញៀវដើរចាប់ទទួលទាន។

កម្មវិធី «Naked Sushi» នេះត្រូវបានគេស្គាល់និងហៅម្យ៉ាងទៀតថា «Japanese Cabaret Brunch Party» ដែលជាទម្រង់សិល្បៈបុរាណចិនមួយ មានអាយុកាលរាប់រយឆ្នាំមកហើយ ចេញពីក្រុមសិល្បៈកម្សាន្ត Nyotaimon Tokyo តាមរយៈការតុបតែងនិងដាក់អាហារបម្រើលើរាងកាយរបស់មនុស្ស។

ភោជនីយដ្ឋានដ៏ល្បីឈ្មោះមួយនៅហុងកុង ត្រូវបានសម្រេចលុបចោលព្រឹត្តិការណ៍ ញ៉ាំអាហារស៊ូស៊ីអាក្រាតកាយ ឬ «Naked Sushi» ក្រោយរងការប្រតិកម្មនិងរិះគន់ខ្លាំងៗ ពីសំណាក់អ្នកនិយមលេងអ៊ីនធើណែត

យោងតាមកាសែតចិន South China Morning Post បានរាយការណ៍ឲ្យដឹងថា ព្រឹត្តិការណ៍ខាងលើនេះ មានគម្រោងត្រឹមតែរយៈពេល៣ម៉ោងតែប៉ុណ្ណោះ អនុញ្ញាតិឲ្យភ្ញៀវអាចទទួលទានអាហាប៊ូហ្វេ (ស៊ូស៊ី) ដែលត្រូវបានដាក់តម្រៀបលើរាងកាយនារីអាក្រាតកាយ។

បើទោះបីជាយ៉ាងណា ក្រោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានសម្តែងការខឹងសម្បា និងលើកឡើងថា វាគឺជាអំពើអនាចារ និងការបង្ហាញកេរ្តិ៍ខ្មាសស្រ្តីយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនគួរឲ្យកើតមានជាដាច់ខាត ក្នុងព្រឹត្តិការណ៍កម្សាន្តមួយនេះ។ ខណៈអ្នកមួយចំនួនទៀតលើកឡើងថា វាមិនត្រឹមតែជាការផ្សព្វផ្សាយហាងប៉ុណ្ណោះទេ តែវាហាក់បីដូចជាលើកកម្ពស់ផ្លូវភេទ (ការរួមភេទ) យ៉ាងខ្លាំងដែរ។

អ្នករៀបចំកម្មវិធីលោក Valentin Maurel បាននិយាយថា ព្រឹត្តិការណ៍នេះគ្រាន់តែចង់បង្ហាញពីអាហារស៊ូស៊ីតែប៉ុណ្ណោះ មិនមានអ្វីខុសឆ្គងដូចដែលអ្នកលេងអ៊ីនធើណែតមួយចំនួនធំបានលើកឡើង តាមបែបអវិជ្ជមាននោះឡើយ។ ព្រោះជាក់ស្តែង នេះក៏ជាប្រពៃណីចាស់របស់ចិនផងដែរ ដោយគ្រាន់តែយកមកកែច្នៃបន្ថែម ឲ្យសាកសមទៅនឹងសម័យបច្ចុប្បន្នតែប៉ុណ្ណោះ។

លោកបន្តថា ឥលូវនេះពួកយើងកំពុងតែស្ថិតក្នុងសម័យ២០១៧ហើយ ដូច្នេះមនុស្សម្នាក់ៗគួរយល់ថា សិល្បៈវាតែងតែមានការផ្លាស់ប្តូរ អ្វីដែលថ្មីប្លែកបែបណានោះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ពីខាងភោជនីយដ្ឋានខាងលើនេះ បានបញ្ជាក់ឲ្យដឹងដែរថា ដោយផ្អែកលើមតិយល់ឃើញ ដែលទទួលបានពីអតិថិជន ខាងភោជនីយដ្ឋានក៏បានពិចារណាសាជាថ្មី ដោយសម្រេចលុបចោលការរៀបចំញ៉ាំអាហារស៊ូស៊ីអាក្រាតកាយ «Naked Sushi» បែបកម្សាន្តនេះចោលវិញ។

គួរឲ្យដឹងផងដែរថា កន្លងមកក៏ធ្លាប់មានភោជនីយដ្ឋានជាច្រើនកន្លែងផ្សេងទៀត ក្នុងប្រទេសចិន បានរៀបចំឲ្យមានការញ៉ាំអាហារបែបស៊ូស៊ីតាមរយៈការជួលនារីអាក្រាតកាយឲ្យមកបម្រើភ្ញៀវ ដើម្បីជាភាពទាក់ទាញមួយ ប៉ុន្តែជាលទ្ធផលក៏ទទួលរងការរិះគន់មិនស្ទើរ ពីសំណាក់មហាជនទូទៅនៅជុំវិញពិភពលោកផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖  

អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានសម្តែងការខឹងសម្បា និងលើកឡើងថា វាគឺជាអំពើអនាចារ និងការបង្ហាញកេរ្តិ៍ខ្មាសស្រ្តីយ៉ាងធ្ងន់ធ្ងរបំផុត
អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានសម្តែងការខឹងសម្បា និងលើកឡើងថា វាគឺជាអំពើអនាចារ និងការបង្ហាញកេរ្តិ៍ខ្មាសស្រ្តីយ៉ាងធ្ងន់ធ្ងរបំផុត
លោក Valentin Maurel បាននិយាយថា ព្រឹត្តិការណ៍នេះគ្រាន់តែចង់បង្ហាញពីអាហារស៊ូស៊ីតែប៉ុណ្ណោះ មិនមានអ្វីខុសឆ្គងដូចអ្វីដែលអ្នកលេងអ៊ីនធើណែតមួយចំនួនធំបានលើកឡើង
លោក Valentin Maurel បាននិយាយថា ព្រឹត្តិការណ៍នេះគ្រាន់តែចង់បង្ហាញពីអាហារស៊ូស៊ីតែប៉ុណ្ណោះ មិនមានអ្វីខុសឆ្គងដូចអ្វីដែលអ្នកលេងអ៊ីនធើណែតមួយចំនួនធំបានលើកឡើង
លោក Maurel បន្តថា ឥលូវនេះពួកយើងកំពុងតែស្ថិតក្នុងសម័យ២០១៧ហើយ ដូច្នេះមនុស្សម្នាក់ៗគួរយល់ថា សិល្បៈវាមានការផ្លាស់ប្តូរអ្វីដែលថ្មីប្លែកបែបណានោះ
លោក Maurel បន្តថា ឥលូវនេះពួកយើងកំពុងតែស្ថិតក្នុងសម័យ២០១៧ហើយ ដូច្នេះមនុស្សម្នាក់ៗគួរយល់ថា សិល្បៈវាមានការផ្លាស់ប្តូរអ្វីដែលថ្មីប្លែកបែបណានោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]