ចិន៖ កញ្ញា Lou Tao ដែលមានអាយុ ២៨ឆ្នាំ គឺជានិស្សិតស្រីថ្នាក់បណ្ឌិតម្នាក់ សិក្សានៅសាកលវិទ្យាល័យ Peking  ក្នុងរដ្ឋធានីប៉េកាំង។ ជាអកុសលនាងបានកើតជំងឺដ៏កាចសាហាវម្យ៉ាងហៅថា ALS (Amyotrophic Lateral Sclerosis) ដែលជាជំងឺដ៏កាចសាហាវមួយ ធ្វើឲ្យណឺរ៉ូននៅក្នុងខួរក្បាលរបស់នាងបាត់បង់មុខងារក្នុងការបញ្ជូនព័ត៌មានទៅកាន់សាច់ដុំនៅតាមផ្នែកនីមួយៗនៃរាងកាយ ដូច្នេះវាបណ្តាលឲ្យរាងកាយរបស់នាងលែងដំណើរការ ដោយជើងខាងឆ្វេងរបស់នាងមិនអាចដើរបាន និងផ្នែកផ្នេងៗទៀតក៏កាន់តែយ៉ាប់ទៅៗដែរ។ 

កញ្ញា Lou Tao បានកើតជំងឺដ៏សាចសាហាវនេះតាំងពីខែមករា ឆ្នាំ២០១៧មក ហើយនាងត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីទទួលការព្យាបាលដែរ តែការព្យាបាលនោះ មិនអាចជួយនាងបាន។

លុះដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ កញ្ញា Lou Tao នាងបានសម្រេចចិត្តប្រាប់ឪពុកនាងថា នាងឈប់ចង់ទទួលការព្យាបាលហើយ ហើយនាងនឹងបរិច្ចាគផ្នែកក្បាលរបស់នាងទៅកាន់មន្ទីពេទ្យដើម្បីធ្វើការពិសោធន៍ ឈានទៅដល់ការរកឲ្យឃើញនូវវិធីសាស្រ្តព្យាបាល។  នាងក៏នឹងបរិច្ចាគផ្នែកផ្សេងៗទៀតនៃរាងកាយរបស់នាងទៅកាន់មន្ទីពេទ្យ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដទៃទៀត។ បន្ទាប់ពីបញ្ចប់ការស្នើសុំឪពុកនាងហើយ នាងក៏ស្នើសុំឲ្យអ្នកមើលថែទាំជំងឺម្នាក់ទៀតសរសេរសំបុត្រឲ្យនាង។ នៅក្នុងសំបុត្រនោះមានអត្ថន័យយ៉ាងដូច្នេះថា៖

រូបពិតរបស់នាង

«បន្ទាប់ពីខ្ញុំស្លាប់ទៅ ខ្ញុំសូមធ្វើការបរិច្ចាគផ្នែកក្បាលរបស់ខ្ញុំ ទៅកាន់មន្ទីរពិសោធន៍។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃណាមួយក្រុមគ្រូពេទ្យនឹងអាចស្វែងរកវិធីសាស្រ្តក្នុងការព្យាបាលជំងឺដ៏កាចសាហាវមួយនេះឃើញ ហើយមនុស្សគ្រប់គ្នានឹងមិនទទួលរងទុក្ខដោយសារវាដូចជាខ្ញុំទៀតទេ។ ហើយខ្ញុំនឹងបរិច្ចាគផ្នែកផ្សេងៗនៃរាងកាយរបស់ខ្ញុំទៅកាន់មន្ទីពេទ្យដើម្បីយកទៅជួយសង្រ្គោះជីវិតអ្នកដទៃទៀត។

ខ្ញុំសូមឲ្យអ្នកគ្រប់គ្នាយកសាកសពរបស់ខ្ញុំទៅបូជា ហើយយកឆ្នឹងធាតុរបស់ខ្ញុំបាចចូលទៅក្នុងទន្លេ Yangtze ដោយគ្មានការធ្វើពិធីបុណ្យសព និងផ្នូរនោះទេ។ សូមឲ្យខ្ញុំចាកចេញទៅដោយស្ងប់ស្ងាត់ចុះ ដោយគ្មានការបន្សល់ទុកនូវសញ្ញាតំណាងអ្វីឡើយ ហើយចាត់ទុកថាមិនដែលមានរូបខ្ញុំទៅលើពិភពលោកនេះចុះ។

អត្ថន័យនៃជីវិត គឺមិនមែនមានន័យដោយសារតែអ្នករស់នៅបានយូរអង្វែងនោះទេ ប៉ុន្តែវាជាសមទ្ធិផលដ៏ល្អមួយដែលបុគ្គលម្នាក់នោះបានធ្វើ។ បើទោះបីជាជីវិតរបស់ខ្ញុំត្រូវបានបាត់បង់ទៅក្នុងរយៈពេលដ៏ខ្លីដោយគ្មានការបន្សល់ទុកនូវស្លាកស្នាមអ្វីក៏ពិតមែន តែការចងចាំរបស់ខ្ញុំនៅតែនៅរស់ជាមួយនឹងមនុស្សដែលបានទទួលចំណែកនៃរាងកាយរបស់ខ្ញុំដែលខ្ញុំបានបរិច្ចាគ។

នេះគឺជាទឹកចិត្តដ៏ទូលំទូលាយមួយ ដែលនាងមានចិត្តចង់ឲ្យមនុស្សផ្សេងៗទៀតទទួលរងទុក្ខដូចជានាងឡើយ។ ហើយនាងសុខចិត្តលះបង់ផ្នែកផ្សេងៗនៃសារពាង្គកាយរបស់នាងទៅជួយសង្គ្រោះដល់ជីវិតអ្នកដទៃដែលកំពុងតែត្រូវការ» ៕

រូបពិតរបស់នាង
សាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]