ភាពភ្ញាក់ផ្អើល និងល្បីរន្ទឺកាលពីដើមខែនេះ នៅក្នុងប្រទេសចិន ត្រូវបានបង្ហាញជាសាធារណៈ ដោយសារតែក្រុមហ៊ុនរបស់ Apple បានអនុញ្ញាតឲ្យមានកម្មវិធីដ៏ពិសេសមួយ សម្រាប់អ្នកប្រើប្រាស់ផលិផល iPhone យោងទៅតាមសារព័ត៌មានរបស់សៀងហៃ។

អ្នកទាំងអស់គ្នាដែលបានប្រើប្រាស់ទូរស័ព្ទដៃម៉ាក iPhone ប្រហែលជា ធ្លាប់បានប្រើប្រាស់នូវ កម្មវីធីមួយដែលមានឈ្មោះ Siri  ជាមិនខាន។ យ៉ាងណាមិញ អ្វីដែលបានកើតឡើងចំពោះ Siri កាលពីដើមខែនេះនៅក្នុងប្រទេសចិន ដែលអាចនិយាយភាសាចិនដ៏ស្ទាត់ជំនាញនេះ បានអនុញ្ញាតឲ្យម្ចាស់របស់ខ្លួន (អ្នកប្រើប្រាស់iPhone ) អាចសួរពីតំបន់ដែលមានបនស្រីបាន ដែលមាននៅក្នុងប្រទេសនេះ តែភ្លាមៗក្នុងរយៈពេល តែប៉ុន្មានថ្ងៃប៉ុណ្ណោះ Siri នេះ ត្រូវបានបិទមិនឲ្យសួរទៅវិញ។ នៅពេលដែលអ្នកប្រើប្រាស់បានសួរ សំនួរដែលទាក់ទងនឹងបនស្រី បែរជា Siri នេះ ឆ្លើយតបវិញអ្វីថា “សំនួរហាក់ដូចជាមានបញ្ហា” ឬក៏និយាយថា “ខ្ញុំមិនអាចស្វែងរកអ្នកណាម្នាក់ តាមរយៈឈ្មោះនេះបានទេ”។

ទោះជាយ៉ាងណាមានអ្នកប្រើប្រាស់ជាច្រើន នាំគ្នាសួរទៅកាន់ក្រុមហ៊ុននេះ ពីបញ្ហាទាំងនេះ ព្រោះតែ Steve Jobs ធ្លាប់បាននិយាយប្រាប់ថា នឹងផ្ដល់សិទ្ធសេរីភាពចំពោះ រឿងអាសអាភាស ឬសិចស៊ីនៅក្នុង iTunes Store តែបែរជាពេលនេះ ក្រុមហ៊ុន Apple មិនធ្វើការឆ្លើយតប នឹងសំនួររបស់អតិថិជនទៅវិញ។

តើនេះជាការពិតដែរ ឬទេ ដែលក្រុមហ៊ុន Apple និយាយកុហក ទៅកាន់អតិថិជនរបស់ខ្លួន? តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]