ថៃ:ពេលនេះ ខ្សែភាពយន្តដ៏ល្បីរបស់ថៃ ដែលមានចំណងជើងថា «សិស្សឆ្នើមកំពូលល្បិច » កំពុងតែបន្តចាក់បញ្ចាំង នៅប្រទេសចិន ។ ហើយខ្សែភាពយន្តនេះផងដែរ កំពុងតែធ្វើឲ្យអ្នកផលិតកររឿង មានការសប្បាយចិត្តជាខ្លាំង ព្រោះក្នុងរយ:ពេលតែប៉ុន្មានថ្ងៃសោះ វាអាចរកលុយបានរហូតដល់ ៥០០លានបាត នៅក្នុងប្រទេសចិន

ស្របជាមួយគ្នានេះ ក៏មានបុរសជនជាតិចិនម្នាក់ ដែលបានបង្ហាញនូវរូបថតរបស់ខ្លួន ប៉ុន្មានសន្លឹក ជាមួយនឹងការបួងសួងទៅដល់តារាសម្តែងស្រី ក្នុងខ្សែភាពយន្តនោះ ដើម្បីធ្វើឲ្យខ្លួនទទួលបានពិន្ទុប្រលងខ្ពស់ ដូចក្នុងសាច់រឿងនោះដែរ។

ពិតជាមិនធម្មតាមែន ដល់ថ្នាក់ បុរសរូបនោះ ហ៊ានធ្វើរូបចម្លាក់ ជាមុខតារាស្រីក្នុងរឿង ហើយធ្វើការបួងសួង ឲ្យរូបលោក ទទួលបានជោគជ័យក្នុងការសិក្សា៕ 

ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួនរបស់បុរសចិនម្នាក់នោះ:

រឿង “ សិស្សឆ្នើមកំពូលល្បិច ”
បុរសជនជាតិចិនម្នាក់
បុរសជនជាតិចិនម្នាក់
តារាសម្តែងស្រី ក្នុងខ្សែភាពយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]