តៃវ៉ាន់៖  វីដេអូមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយគេឃើញមានស្ត្រីមានផ្ទៃពោះជាច្រើននាក់ បានរាំគ្រវីខ្លួន និងក្បាលពោះ ដោយមិនខ្វល់ថាខ្លួនកំពុងមានផ្ទៃពោះឡើយ។

វីដេអូមួយនេះត្រូវបានថតកាលពីខែមុន នៅឯស្ថានីយ៍រថភ្លើងមួយ ក្នុងទីក្រុងតៃប៉ិ ខណៈដែលស្ត្រីមានផ្ទៃពោះ ២១នាក់ បានលាត់ក្បាលពោះរបស់ពួកគេដើម្បីរាំ។ 

អ្នករៀបចំចាត់ចែងកម្មវិធីនេះបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចង់បង្ហាញស្ត្រីមានផ្ទៃពោះគ្រប់រូបថា នៅពេលដែលពួកគេកំពុងពរពោះ ពួកគេអាចជ្រើសរើសបែបផែននៃការរស់នៅដោយខ្លួនឯងបាន។

“បើសិនជាគ្រូពេទ្យនិយាយថា ផ្ទៃពោះរបស់អ្នកគ្មានបញ្ហាអីទេ ចូរអ្នកកុំខ្លាចក្នុងការចេញដើរទៅខាងក្រៅឲ្យសោះ។ អ្នកគួរតែរស់នៅក្នុងជីវិតសាមញ្ញ ដូចគេដូចឯង។ អ្នកអាច ដើរ ហាត់ប្រាណ ឬរាំក៏បាន។”
ស្ត្រីមានផ្ទៃពោះ២១នាក់ រាំគ្រវីក្បាលពោះកណ្តាលហ្វូងមនុស្ស បង្កភាពភ្ញាក់ផ្អើល

ស្ត្រីមានផ្ទៃពោះ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះម្នាក់ បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖

“អ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ពេលវេលាដើរលឿន។ ខ្ញុំគិតថា ខ្លួនប្រាណរបស់ខ្ញុំ បានត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមជាមួយបញ្ហាផ្សេងៗដែលអាចកើតមាន អំឡុងពេលពរពោះ”។

គួរបញ្ជាក់ថា បើតាមប្រពៃណីរបស់ជនជាតិចិន ស្ត្រីត្រូវបានដាក់កំហឹតយ៉ាងខ្លាំង នៅពេលដែលពួកគេចាប់ផ្តើមពរពោះ ដូចជា ហាមរួមភេទ ហាមប្រឈមមុខនឹងបញ្ហាស្ត្រេស ហាមញ៉ាំអាហារត្រជាក់ និងហាមរឿងផ្សេងៗទៀតជាច្រើន ក្នុងគោលបំណងធ្វើឲ្យមានតុល្យភាពនៃធាតុញីឈ្មោល ដើម្បីឲ្យទារកមានសុខភាពល្អ។

ទោះជាយ៉ាងណា ការគិតបែបនេះគឺផ្ទុយស្រឡះពីការគិតរបស់មនុស្សសម័យបច្ចុប្បន្ន ព្រោះសម័យនេះស្ត្រីមានផ្ទៃពោះ ត្រូវបានគេជំរុញឲ្យធ្វើការហាត់ប្រាណឲ្យបានទៀងទាត់។

អ្នកលេងបណ្តាញសង្គមជាច្រើនក៏គាំទ្រគំនិតមួយនេះដែរ ហើយពួកគេគិតថា មិនគួរដោយសារតែមានមនុស្សម្នាក់កំពុងលូតលាស់នៅក្នុងពោះ ធ្វើឲ្យម្តាយដែលជាអ្នកពរពោះនោះ ត្រូវចេញឆ្ងាយពីភាពសប្បាយឡើយ៕

សម្រាប់ប្រិយមិត្តវិញ គិតយ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]