បរទេស៖ ក្រុមហ៊ុន Samsung បានបង្ហាញកាមេរ៉ាដែលមានលក្ខណៈទំនើបថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា the 360 Round ។

កាមេរ៉ា the 360 Round ត្រូវបានបំពាក់ដោយកញ្ចក់កាមេរ៉ាចំនួន ១៧ សម្រាប់ការចាប់យកវីដេអូលក្ខណៈ ៣៦០ដឺក្រេ និងជាពិសេសសម្រាប់បង្កើតវីដេអូលក្ខណៈ Virtual Reality ផងដែរ។ កាមេរ៉ានេះមានភាពធន់ទ្រាន់នឹងទឹកព្រមទាំងធូលីផងដែរ ដូច្នេះហើយបានជាវាសមស្របសម្រាប់ការផ្សាយបន្តផ្ទាល់និងការថតវីដេអូនៅខាងក្រៅ។

គួរបញ្ជាក់ផងដែរថា កាមេរ៉ា the 360 Round របស់ក្រុមហ៊ុន Samsung នឹងធ្វើការចេញលក់នៅក្នុងសហរដ្ឋអារមេរិកនាចុងខែតុលានេះ ក្នុងតម្លៃ ១០ ៥០០ដុល្លារ។

កាមេរ៉ា the 360 Round

លក្ខណៈពិសេសៗរបស់កាមេរ៉ា the 360 Round រួមមាន៖

• មានកញ្ចក់កាមេរ៉ាចំនួន ១៧

• មានមីក្រូហ្វូនសម្រាប់ចាប់យកសម្លេងចំនួន ៦នៅខាងក្នុងនិងចំនួន ២នៅខាងក្រៅ

• អាចតភ្ជាប់តាមរយៈ LAN ឬតាមរយៈ USB-C

• RAM មានទំហំ 10GB

• អង្គចងចាំជាប់នឹងម៉ាស៊ីនមានទំហំ 40GB

• អាចប្រើអង្គផ្ទុកទិន្នន័យ SD Card បន្ថែម

• ធន់ទ្រាន់នឹងទឹក និងធូលី

•  ទំងន់ ១,៩៣គីឡូក្រាម៕

កាមេរ៉ា the 360 Round
កាមេរ៉ា the 360 Round
កាមេរ៉ា the 360 Round

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]