ភ្នំពេញ៖ បន្ទាប់ពី អ្នកនាង សាន ស្រីឡៃ បានទទួលមរណភាពទៅ ផលិតកម្មរស្មីហង្សមាស បានជួបផលវិបាកយ៉ាងខ្លាំង ចំពោះខ្សែភាពយន្តរបស់ខ្លួន ដែលស្រីឡៃមិនទាន់បានថតចប់។

ចំណែកឯល្ងាចមិញនេះ នៅក្នុងគណនីហ្វេសប៊ុក របស់អ្នកដឹកនាំប្រចាំផលិតកម្ម រស្មីហង្សមាស លោក កៅសីហា បានប្រកាសក្តែងៗថា លោកត្រូវការអ្នកណាដែលមាន មុខមាត់ កម្ពស់ ប្រហាក់ប្រហែលនឹង សាន ស្រីឡៃជាបន្ទាន់។ ប៉ុន្តែស្រាប់តែ មិនបានប៉ុន្មានផង សារដែលលោកបានបង្ហោះនោះ ក៏ត្រូវលុបចោលទៅវិញ។

យ៉ាងណាមិញ បន្ទាប់ពីសាររបស់លោក កៅ សីហា បានលុបចោល ស្រាប់តែប៉ុន្មាននាទីក្រោយមក មានគណនី ហ្វេសប៊ុកមួយ បានបង្ហោះរូបជាច្រើនសន្លឹក ដោយTag ឲ្យលោក កៅសីហាផងដែរនោះ បាននិយាយថា៖ “ហង្សមាស នឹង មានការណាត់ជួប ជាមួយ Ny Por New នៅស្អែកនេះ ជួយស៊ៀរលើកទឹកចិត្តផង ក៏ដូចជាបងប្អូន ដែលស្រលាញ់ជាប់ដក់ក្នុងបេះដូង គឺ បងស្រី សានស្រីទ្បៃ”។

ទាំងនេះអាចបញ្ជាក់ឲ្យឃើញថា ប្រហែលអ្នកដឹកនាំរូបនេះ បានរកឃើញ អ្នកដែលមានមុខមាត់ ប្រហាក់ប្រហែលនឹង សាន ស្រីឡៃ រួចរាល់ហើយ។ ប៉ុន្តែចំពោះព័ត៌មានលម្អិត យើងមិនទាន់ដឹងនៅទ្បើយទេថា នារីនៅក្នុងរូបនេះ នឹងត្រូវទទួលយកឲ្យសម្តែង ជំនួសស្រីឡៃឬក៏អត់នោះទេ ព្រោះបើផ្អែកទៅតាម គណនីហ្វេសប៊ុកដែលបង្ហោះរូបនាង បាននិយាយថា ថ្ងៃនេះនាង នឹងមានការណាត់ជួបជាមួយ ផលិតកម្មរស្មីហង្សមាស ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាចំពោះភិនភាគរបស់អ្នកទាំងពីរ? 

សាន ស្រីឡៃ
អ្នកដែលមុខ ស្រដៀងស្រីឡៃ
សាន ស្រីឡៃ
អ្នកដែលមានមុខ ស្រដៀងស្រីឡៃ
សាន ស្រីឡៃ
អ្នកដែលមានមុខស្រដៀងស្រីឡៃ
សាន ស្រីឡៃ
អ្នកដែលមានមុខស្រដៀងស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ