រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​នី មុន្នីនាថ បាន​ប្រកាស​ថា ​នាង​ត្រៀមខ្លួន​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ពេល​បាន​ទទួល​ដីកា​កោះហៅ ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តឹង​ពី​អតីត​គូ​ដណ្តឹង​របស់​នាង ។

លោក​អឹុង សូ​ឡា​ង ដែល​ជា​អតីត​គូ​ដណ្តឹង​របស់​កញ្ញា​នី មុន្នីនាថ បាន​ដាក់​ពាក្យ​ប្តឹង​នាង​ទាមទារ​សំណង​សរុប​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ។

នី មុន្នីនាថ អះអាង​ថា​ នាង​សម្រេចចិត្ត​មិន​ប្ដឹង​តប​បណ្ដឹង​របស់​លោក​អុ​ឹ​ង សូ​ឡា​ង ទេ ប៉ុន្តែ​នាង​នឹង​រង់ចាំ​ដីកា​កោះហៅ​ពី​តុលាការ​នឹង​ចូលខ្លួន​ដើម្បី​បកស្រាយ​អំពី​រឿង​នេះ ។

នី មុន្នីនាថ និយាយ​ថា នាង​អត់​ខ្លាច​បណ្ដឹង​របស់​អតីត​គូ​ដណ្ដឹង​នោះ​ទេ ហើយ​នាង​ច្រាន​ចោលការ​ចោទប្រកាន់​របស់​លោក​សូ​ឡា​ង នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ ។

នី មុន្នីនាថ បញ្ជាក់​ថា​ក្នុង​ពេល​ស្រឡាញ់​គ្នា គឺជា​រឿង​ធម្មតា​ដែល​គូ​ដណ្ដឹង​ម្នាក់​ត្រូវ​ដើរ​ស៊ីចាយ​ជាមួយ​គ្នា ហើយ​ទិញ​របស់របរ​ជូន​នាង ដោយ​នាង​ខ្លួនឯង​ក៏​ធ្លាប់​ឲ្យ​លុយ​ដល់​លោក​នៅ​ពេល​ដែល​លោក​មាន​តម្រូវការ​ដោះស្រាយ​ផង​ដែរ ។ ចំពោះ​ទឹកប្រាក់​៧​ម៉ឺន​ដុល្លារ​ដែល​លោក​សូ​ឡា​ង ទាមទារ​ឲ្យ​នាង​សង​នោះ គឺ​នាង​មិនដឹង​ថា​ជា​ប្រាក់​ឲ្យ​នាង​លើ​អ្វីខ្លះ​ទេ ប៉ុន្តែ​គឺ​ប្រហែលជា​ប្រាក់​ដែល​លោក​យក​មក​ចាយ​នៅ​ស្រុក​ខ្មែរ ម្ដង​ៗ ។ នាង​អត់​បាន​ទទួល​លុយ​សុទ្ធ​ពី​អតីត​គូ​ដណ្ដឹង​រហូត​ដល់​៧​ម៉ឺន​ដុល្លារ​ដូច​អ្វី​ដែល​លោក​ប្ដឹង​ទារ​ទេ ប៉ុន្តែ​នាង​ទទួលស្គាល់​ថា​ធ្លាប់​បាន​ទទួល​លុយ​ពី​លោក​តិចតួច​ក្នុង​នាម​ជា​អ្វី​ដែល​លោក​ឲ្យ ។

ត្រង់​ចំណុច​នេះ​នី មុន្នីនាថ ចោទសួរ​ថា តើ​លោក​អុ​ឹ​ង សូ​ឡា​ង បាន​លុយ​ពី​ណាយ​កមក​ឲ្យ​នាង​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​៣​ឆ្នាំ ។ ហើយ​តើ​នាង​បោកប្រាស់​លោក​នៅ​ចំណុច​ណា បើ​កន្លង​មក​ដូច​ជា​មិន​បាន​លុយកាក់​ជា​ដុំ​កំភួន​ពី​លោក ដូច​អ្វី​ដែល​លោក​បាន​ប្ដឹង​ទេ​នោះ ។

នី មុន្នីនាថ ទទួលស្គាល់​ថា​លោក​មក​លេង​ស្រុក​ខ្មែរ ម្ដង​ៗ​គឺ​អស់​លុយ​ច្រើន ប៉ុន្តែ​មិនមែន​អស់​លើ​ឲ្យ​នាង ឬ​យក​មក​ជួយ​នាង​ទេ គឺ​អស់​លើ​ថ្លៃ​ស៊ីចាយ និង​ការ​ដើរ​លេង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។

ជា​ការ​វាយបក នី មុន្នីនាថ ឲ្យ​ដឹង​ថា លោក អុ​ឹ​ង សូ​ឡា​ង មានរឿង​អាក្រក់​ក្នុង​ដៃ​របស់​នាង​ច្រើន​ណាស់ តែ​នាង​ប្រកាស​ថា​មិន​ប្ដឹង​តប​ទេ ដោយ​រង់ចាំ​មើល​ជំហរ​របស់​លោក​នៅ​ក្នុង​តុលាការ​ជា​មុន​សិន៕

រូបភាព៖ នី មុន្នីនាថ និងគូដណ្តឹង
រូបភាព៖ នី មុន្នីនាថ និងគូដណ្តឹង
រូបភាព៖ នី មុន្នីនាថ និងគូដណ្តឹង
រូបភាព៖ នី មុន្នីនាថ
រូបភាព៖ នី មុន្នីនាថ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ