ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង ដែលប្រិយមិត្ត បានជ្រាបច្បាស់ហើយថា នាងតូច សម្លេងស្រទន់នេះ មានជីវភាពគ្រួសារ ក្រលំបាកខ្លាំង យ៉ាងណាមិញ ប្អូនស្រីនឹងអាចទទួលបាន អាហាររូបករណ៍ ពីសាលាឯកជនមួយកន្លែង បើសិនជានាងព្រមទទួល។

ជាក់ស្ដែងក្រៅពី ឃុយ ម៉ីហៀង នៅមាន សុខ សុជាតា មួយរូបទៀតដែលប្អូននឹង ទទួលបានអាហាររូបករណ៍ ពីសាលាដែលខ្លួនកំពុងសិក្សាសព្វថ្ងៃ រហូតដល់ចប់កម្មវិធីសិក្សា មិនថាថ្នាក់ចំណេះដឹងភាសាជាតិ ឬភាសាអង់គ្លេស នោះទេ។

កាន់តែពិសេស ក្មេងស្រីសម្ដីផ្អែមរូបនេះ ក៏ទទួលបានរង្វាន់ជាកុំព្យូទ័រមួយគ្រឿង បន្ថែមពី លោក ហុង លីម ដែលជានាយកសាលាអន្តរជាតិអាស៊ាននេះផ្ទាល់តែម្ដង។

ហើយនេះបើតាមសារដែលផេកផ្លូវការ របស់សាលា បានបង្ហោះក្នុងបណ្ដាញសង្គម អមនឹងរូបភាព ក្នុងពិធីជួបសំណេះសំណាលជាមួយកុមារី សុខ សុជាតា និងក្រុមគ្រួសារ ទៀតផង។

គូរបញ្ជាក់ដែរថាប្អូនស្រីទាំងពីរ សុទ្ធសឹងតែជាជើងខ្លាំងក្នុង ចំណោមក្មេងទាំង៦នាក់ ដែលឈានជើងទៅប្រកួតដល់វគ្គផ្ដាច់ព្រ័ត្រ បើទោះជាលទ្ធផលក្មេងទាំងពីរនេះមិនបានកាន់ពានក៏ដោយ៕ 

សារដែលខាងសាលា បានបង្ហោះក្នុងបណ្ដាញសង្គម
ពិធីជួបសំណេះសំណាលជាមួយកុមារី សុខ សុជាតា និងក្រុមគ្រួសារ ក្នុងសាលាអាស៊ាន
លោក ហុង លីម ដែលជានាយកសាលាអន្តរជាតិអាស៊ាន និងប្អូនស្រី​ សុជាតា
ប្អូនស្រី​ សុជាតា និងអ្នកគ្រូ
ប្អូនស្រី​ សុជាតា ពេលចូលរួមប្រកួតក្នុងកម្មវិធី The voice kids
ប្អូនស្រី​ សុជាតា ពេលចូលរួមប្រកួតក្នុងកម្មវិធី The voice kids

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា