(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង មានទឹកដមសំនៀងពីរោះ លោក កែវ វាសនា ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន មានកេរ្តិ៍ឈ្មោះបោះសំឡេង ដោយសារតារាចម្រៀងរូបនេះ មានភាពស៊ីចង្វាក់ទៅនឹងបទបែប មនោសញ្ចេតនា។ រាល់បទចម្រៀង លោក កែវ វាសនា ភាគច្រើនសុទ្ធសឹងតែជាប្រភេទបទមនោសញ្ចេតនា លន្លង់លន្លោច ត្អូញត្អែ ស្ដាប់ទៅ ពិតជាស្លុងអារម្មណ៍ សម្រាប់អ្នកមានវិបត្តិទាំងឡាយ ឲ្យកម្សត់ទៅតាមអត្ថន័យ នៃបទចម្រៀងរបស់លោក។

ជាក់ស្ដែង ថ្មីៗនេះ លោក កែវ វាសនា បានបញ្ចេញចម្រៀងមួយបទ ដែលជាស្នាដៃនិពន្ធថ្មី ដោយស្នាដៃខ្លួនឯងផ្ទាល់ ជាប្រភេទបទមនោសញ្ចេតនា កម្សត់ មានចំណងជើងថា «ជីវិតក្រោមមេឃតែមួយ» ដែលនិពន្ធទាំងបទភ្លេង ទំនុកចម្រៀង ដោយខ្លួនលោកផ្ទាល់តែម្ដង និងថតដោយក្រុមតន្រ្ដី នៃផលិតកម្មថោន ផងដែរ។

«ជីវិតក្រោមមេឃតែមួយ» ទទួលបានការចាប់អារម្មណ៍ ពេញបណ្ដាញហ្វេសប៊ុក ព្រមទាំងមានការចែកចាយ ស៊ែរ ពីសំណាក់មិត្តយុវវ័យយ៉ាងច្រើន ដោយសារបទចម្រៀងមួយបទនេះ ជាស្នាដៃនិពន្ធថ្មី និងនិពន្ធទំនុកច្រៀងដោយលោក កែវ វាសនា។ បទនេះ លាតត្រដាង និងឆ្លុះបញ្ចាំងពីសង្គមខ្មែរ និងជីវិតរបស់មនុស្សលោក ដែលរស់នៅក្រោមមេឃតែមួយ តែមានវាសនាខុសគ្នា អ្នកខ្លះមានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ។ ចំណែកអ្នកខ្លះទៀត ទោះជាខំប្រឹងតស៊ូយ៉ាងណា ក៏នៅតែមិនអាចចិញ្ចឹមជីវិតបាន ស្ទើរមិនចង់រស់ទៀតផង។

អត្ថន័យនែបទចម្រៀងរបស់ កែវ វាសនា មួយបទនេះ ស្ដាប់ទៅគួរឲ្យសង្វេគណាស់ ជាពិសេសសម្រាប់អ្នកក្រដែលខិតខំតស៊ូ ពុះពារដើរលើវិថីជីវិត រកស៊ីចិញ្ចឹមខ្លួន បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក រឹតតែខ្លោចចិត្តអាណិតវាសនាខ្លួន ឯងជាខ្លាំង។

ចង់ដឹងថា «ជីវិតក្រោមមេឃតែមួយ» មានអត្ថន័យចាក់ដោតបេះដូងទស្សនិកជន ដល់កម្រិតណានោះ សូមរីករាយសណ្ដាប់ទាំងអស់គ្នា៖

បទថ្មីរបស់លោក កែវ វាសនា
លោក កែវ វាសនា និងកូន
លោក កែវ វាសនា និងកូន
លោក កែវ វាសនា
លោក កែវ វាសនា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា