ប្រសិនបើយើងនិយាយពីការកុហកវិញ គឺស្ទើរតែគ្រប់គ្នាទៅហើយដែលបានធ្វើរឿងនេះ។ តែពេលខ្លះ អ្នកមិនដឹងទេថា តើធ្វើយ៉ាងណាដើម្បីដឹងថាអ្នកត្រូវបានគេកុហក? ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង១០ដើម្បីឲ្យអ្នកដឹងថា អ្នកកំពុងត្រូវបានគេកុហក៖

១. ចម្លើយបែបស្រពិចស្រពិល

ប្រសិនបើគេផ្តល់ចម្លើយមកអ្នកបែបស្រពិចស្រពិលខ្លាំង អ្នកគួរតែចាប់អារម្មណ៍បន្តិចថា គេអាចកុហកអ្នកហើយ។ ដូច្នេះអ្នកត្រូវតែបន្តសាកសួរសំនួរចំៗ ដូចជា Yes or No។

រូបតំណាង

២. ព្យាយាមធ្វើឲ្យអ្នកសើចនៅពេលអ្នកសួរ

ប្រសិនបើគេព្យាយាមធ្វើឲ្យអ្នកសើចនៅពេលដែលអ្នកសួរសំនួរទៅកាន់គេ នោះអាចបញ្ជាក់បានថា នេះគឺជាសញ្ញាសង្ស័យហើយ។ ប្រសិនបើបែបហ្នឹង អ្នកត្រូវបន្ធូរអារម្មណ៍បន្តិច ហើយព្យាយាមផ្តោតសំខាន់ទៅលើសំនួរអ្នកម្តងទៀត។ 

រូបតំណាង

៣. បំផ្លើសការពិត

ការបំផ្លើសការពិតមានន័យថា នៅពេលដែលអ្នកសួរសំនួរទៅកាន់គាត់ គាត់បែរជាទៅនិយាយរឿងស្បថស្បែដើម្បីបញ្ជាក់ថាគាត់មិនបានដឹងឬមិនបានធ្វើ។ ប្រសិនបើមានសញ្ញានេះ អ្នកគួរចាប់អារម្មណ៍បន្តិច ព្រោះថាប្រសិនបើគាត់មិនបានធ្វើមែន គាត់នឹងឆ្លើយយ៉ាងច្បាស់ហើយ ហើយគាត់មិនចាំបាច់ទៅស្បថស្បែដើម្បីបញ្ជាក់អ្វីនោះទេ។ 

រូបតំណាង

៤. ធ្វើដូចយល់អារម្មណ៍ខ្លាំង

នៅពេលដែលអ្នកសាក់សួរសំនួរទៅគាត់ដូចជា តើអ្នកបានយកនំខ្ញុំទេ? ពេលនោះគាត់បែរជាទៅនិយាយថា ខ្ញុំយល់អារម្មណ៍ដែលបាត់ វាពិតជាមិនសប្បាយចិត្តសោះ។ និយាយទៅគាត់ធ្វើដូចចូលតួកម្សត់ជាមួយយើងចឹង។ 

រូបតំណាង

៥. គាត់ឆ្លើយសំនួរហើយសួរសំនួរត្រលប់មកវិញ

នៅពេលដែលអ្នកសួរគាត់ត្រង់ៗ នោះគាត់នឹងព្យាយាមសួរសំនួរដដែលៗរបស់អ្នកមកកាន់អ្នកវិញ។ មិនតែប៉ុណ្ណោះគាត់នឹងបង្កើតសំនួរថ្មីទៀតមកសួរអ្នកដើម្បីពង្វាងផ្លូវ។ 

រូបតំណាង

៦. គាំង

នៅពេលដែលអ្នកសួរសំនួរទៅគាត់គាំង នេះបញ្ជាក់ឲ្យឃើញពីចំនុចគួរឲ្យសង្ស័យថា គាត់កំពុងរកនឹកចម្លើយដើម្បីប្រាប់អ្នក។ 

រូបតំណាង

៧. កាយវិការបញ្ជាក់់ថាខ្លួនឯងល្អណាស់

ប្រសិនបើពេលដែលអ្នកសួរសំនួរទៅគាត់ ហើយចម្លើយរបស់គាត់ហាក់ដូចជាព្យាយាមចង់ឲ្យអ្នកឃើញថា គាត់គឺជាមនុស្សល្អ មិនសមនឹងធ្វើរឿងទាំងអស់ហ្នឹងទេ។ នេះក៏ជាសញ្ញាមួយដែរ ព្រោះថាប្រសិនបើគាត់ជាមនុស្សល្អមែន គេគង់តែដឹងទេ មិនចាំបាច់ប្រឹងបង្ហាញទេ។ 

រូបតំណាង

៨. ចម្លើយដូចជាខឹងនឹងអ្នក

ប្រសិនបើអ្នកសួរសំនួរទៅគាត់ ហើយគាត់ឆ្លើយមកវិញបែបខឹងច្រឡោត អ្នកត្រូវចាប់អារម្មណ៍បន្តិច ព្រោះថាកាយវិការបែបនេះគឺដើម្បីចង់ឲ្យអ្នកខ្លាច ហើយមិនចង់ឲ្យអ្នកសាកសួរបន្តទៅទៀត។

រូបតំណាង

៩. ព្យាយាមសួរសំនួរដដែលៗ

នៅពេលអ្នកសួរគាត់ហើយគាត់មិនឆ្លើយ តែបែរជារម្លឹកនូវសំនួររបស់អ្នកសាឡើងវិញ នេះបញ្ជាក់ថាគាត់ជាអ្នកធ្វើហើយ ព្រោះគាត់មិនអាចរកចម្លើយកុហកអ្នកបាន។ 

រូបតំណាង

១០. ព្យាយាមពង្វាងនូវចម្លើយ

ប្រសិនបើគាត់ព្យាយាមពង្វាងចម្លើយ ហើយព្យយាមនិយាយអ្វីដែលមិនទាក់ទងនឹងសំនួររបស់អ្នក  នេះបញ្ជាក់បានថា គាត់ព្យាយាមបង្វែរផ្លូវអ្នកហើយ។ អ្នកត្រូវតែជីកសួរតទៅទៀត៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]