កូរ៉េខាងត្បូង៖ ជាទូទៅ ពេលនឹកឃើញដល់ប្រទេសកូរ៉េ គឺគ្រប់គ្នាតែងតែនឹកឃើញដល់ កន្លែងកែសម្ផស្ស អាហារឆ្ងាញ់ៗ កន្លែងកម្សាន្ត ក៏ដូចជានឹកឃើញដល់ តារាចម្រៀងKpop ប្រុសស្រីស្អាតៗ និងចង់ចូលរួមទស្សនាការប្រគុំតន្រ្តី របស់ពួកគេជាងដើម។

ដោយឡែក ក្នុងនោះក៏មានភ្ញៀវមួយចំនួនផ្សេងទៀត ក៏មានការចាប់អារម្មណ៍ទៅលើ កន្លែងដែលពេញនិយមមួយផ្សេងទៀតនៅកូរ៉េ និងជាកន្លែងដែលមនុស្សប្រុសភាគច្រើន ចូលចិត្តទៅ នោះគឺកន្លែងសូណា ឬអាចហៅបានថា ជាកន្លែងសូណាពិសេស ជាទីសោយសុខ របស់មនុស្សប្រុសស្រលាញ់ភេទដូចគ្នា។

កន្លែងសូណាពិសេសនៅកូរ៉េ

កន្លែងសូណានៅកូរ៉េ ឬហៅថា «jjimjilbangs» គឺជាកន្លែងដែលល្បីល្បាញបំផុត សម្រាប់គេចចេញពីជីវិតប្រចាំថ្ងៃ ដោយចូលទៅក្នុងពិភពផ្សេងមួយទៀត គឺពិភពអាក្រាតកាយនៅក្នុងបន្ទប់ ដែលមានសីតុណ្ហភាពពីក្តៅទៅត្រជាក់។

ប៉ុន្តែ តើអ្នកដឹងទេថា កន្លែងសូណាពិសេសនៅកូរ៉េខាងត្បូង អាចផ្តល់ក្តីសុខ ឲ្យប្រុសស្រលាញ់ប្រុសដូចគ្នា បានយ៉ាងណាខ្លះ?

បន្ទប់សូណាពិសេស

គួរឲ្យដឹងថា ប្រទេសដែលប្រកាន់ខ្ជាប់នូវសាសនា បានធ្វើឲ្យរិះគន់យ៉ាងចាស់ដៃ ទៅលើពពួកមនុស្សស្រលាញ់ភេទដូចគ្នា ប៉ុន្តែគំនិតមួយនេះ ក៏ត្រូវបានផ្លាស់ប្តូរដោយយុវវ័យជំនាន់ក្រោយ ហើយបច្ចុប្បន្ននេះក៏កំពុងតែ ទទួលបានការឲ្យតម្លៃ និងទទួលស្គាល់ចំពោះរឿងមួយនេះផងដែរ។

ដូចនេះហើយ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបច្ចុប្បន្ននេះ នៅប្រទេសកូរ៉េខាងត្បូង សម្បូរទៅដោយ « Gay Saunas » កន្លែងសូណា សម្រាប់ប្រុសស្រលាញ់ប្រុសដូចគ្នា។

« Gay Saunas » កន្លែងសូណាសម្រាប់ខ្ទើយប្រុសស្រលាញ់ប្រុសដូចគ្នា

ជាក់ស្តែង បើតាមការរៀបរាប់របស់អ្នកដែលធ្លាប់ចូលទីនោះ ពួកគេបាននិយាយថា កន្លែងសូណានោះ គឺវាមានភាពខុសប្លែកពីកន្លែងសូណាដទៃទៀត ដោយនៅក្នុងបន្ទប់គឺមានសភាពងងឹតជាងបន្ទប់សូណាទៅទូទៅ ពិបាកមើលគ្នា ទាល់តែបញ្ចាំងភ្លើងពីទូរស័ព្ទ។

បន្ថែមពីនេះ ទៅក្នុងបន្ទប់សូណានោះ ក៏មានជាពូកផងដែរ ប៉ុន្តែបែងចែកជាពីរ គឺបន្ទប់រួម និងបន្ទប់ឯកជន ប្រុសស្រលាញ់ភេទដូចគ្នាអាចជ្រើសរើសបន្ទប់បានតាមចិត្តផងដែរ»៕

បន្ទប់រួម
បន្ទប់ឯកជន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]