យោងតាមប្រភពពត៌មាន ពីគេហទំព័រ EMIRATES បានអោយដឹងថា មានបុរសម្នាក់ ឈ្មោះ Alexandria ដែលមានមុខរបរជាអ្នកលក់សាច់ នៅប្រទេសអេស៊ីប ត្រូវបានចោទប្រកាន់ពីបទ មនុស្សឃាត ដោយចាក់សម្លាប់ប្អូនស្រីរបស់ខ្លួន ព្រោះតែនាង រឹងទទឹងនឹងការស្នើសុំរួមភេទរបស់ខ្លួន។

តាមរបាយការណ៍ បានអោយដឹងថា ជនល្មើសរូបនេះ មានអាយុ ២៣ ឆ្នាំ បានញៀនថ្នាំ និង បានប៉ុនប៉ងធ្វើបាបលើរូបនាងជាបន្តបន្ទាប់។ នៅថ្ងៃកើតហេតុ ពេលដែលបងប្រុសម្នាក់ទៀត របស់ជនរងគ្រោះ ត្រឡប់ពីហាងវិញ រូបគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញនាងរត់ចុះមកក្រោម ជាមួយនឹងស្នាមមុតយ៉ាងធ្ងន់ធ្ងរលើបំពង់កររបស់នាង។ ឃើញដូចនេះ រូបគាត់ បានព្យាយាមជួយសង្រ្គោះនាងភ្លាមៗផងដែរ និងបានបញ្ជូននាង ទៅកាន់មន្ទីរពេទ្យ។

មានការបញ្ជាក់អោយដឹងបន្ថែមទៀតថា ស្រ្តីរងគ្រោះបានការពារខ្លួនដោយវាយ ទៅលើជនល្មើស ដើម្បីរារាំងមិនអោយជនល្មើសប្រពឹត្តបានសំរេច ហេតុនេះហើយ ទើបនាង ត្រូវបានចាក់សម្លាប់ ជាការសងសឹក។ សម្រាប់ពេលនេះ ជនល្មើស ត្រូវបានប៉ូលីសបញ្ជូនទៅ ប្រហារជីវិតជាសាធារណះ។

តើប្រិយមិត្ត យល់ថាយ៉ាងណាដែរ ចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]