ភ្នំពេញ៖ ការប្រកួតបវរកញ្ញាចក្រវាល២០១៧ នឹងប្រារព្ធឡើងនៅ ខែវិច្ឆិកា នៅឯសហរដ្ឋអាមេរិក គឺញ្ញាឯកកម្ពុជា ប៊ី សុធារី ដែលជាបវរកញ្ញាចក្រវាល២០១៦ នឹងជាតំណាងឲ្យប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ កញ្ញាក៏ជាបវរកញ្ញាចក្រវាលដំបូងគេផងដែរ។

ជាការពិតណាស់កញ្ញា ប៊ី សុធារី មិនត្រឹមតែមានសម្រស់ស្អាតនោះទេ កញ្ញា សមត្ថភាពរបស់កញ្ញាវិញ ពិតជាមិនធម្មតា អាចបត់បែនគ្រប់កាលៈទេស លើសពីនេះកញ្ញាគឺជាអ្នកលេងបាល់ទះ ដ៏ល្អម្នាក់ តែបើនិយាយពីចំនេះដឹងវិញ កញ្ញាអាចនិយាយភាសាភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ទៀតផង។

យោងតាមផេក MISS Cambodia Beauty Pageant បានឲ្យដឹងថា « នៅថ្ងៃ ទី១៨ ប៊ី សុធារី បវរកញ្ញាចក្រវាលកម្ពុជានឹងចូលទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ដើម្បីសំភាសន៏សុំទិដ្ឋាការ វិសារ ដើម្បី ចូលរួមប្រកួតបវរកញ្ញាចក្រវាល Miss Universe ដែលប្រារព្វឡើង នៅខែវិច្ឆិការ សហរដ្ឋអាមេរិក។តើអ្នកទាំងអស់គ្នាមានអ្វីជូនពរបវរកញ្ញាកម្ពុជាមួយរូបនេះទេ?»។

ជាក់ស្តែង ក៏មានប្រិយមិត្ត ជាច្រើនចូលរួមផ្តល់កម្លាំងចិត្តដល់កញ្ញា ជាច្រើនផងដែរ។ 

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញាប៊ី សុធារី បវរកញ្ញាចក្រវាល២០១៦
កញ្ញាប៊ី សុធារី បវរកញ្ញាចក្រវាល២០១៦
កញ្ញាប៊ី សុធារី បវរកញ្ញាចក្រវាល២០១៦
កញ្ញាប៊ី សុធារី បវរកញ្ញាចក្រវាល២០១៦
សារជូនដំណឹង
កញ្ញាប៊ី សុធារី បវរកញ្ញាចក្រវាល២០១៦
កញ្ញាប៊ី សុធារី បវរកញ្ញាចក្រវាល២០១៦
កញ្ញាប៊ី សុធារី បវរកញ្ញាចក្រវាល២០១៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី