កូរ៉េខាងត្បូង៖ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានប្រកាសថា ខ្លួនកំពុងបោះទុន១៨ពាន់លានដុល្លារ សម្រាប់ធ្វើការវិនិយោគថ្មី នៅក្នុងការពង្រីកផលិតភាពគ្រឿងឧបករណ៍អេឡិចត្រូនិច នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចពុងបោះទុន១៨ពាន់លានដុល្លារ សម្រាប់ធ្វើការវិនិយោគថ្មីមួយ

អ្នកប្រើប្រាស់ដែលធ្លាប់តែស្គាល់ម៉ាកសាមសុងដ៏ល្បីតាមរយៈទូរស័ព្ទដៃ និងទូរទស្សន៍ តាមការពិត ក្រុមហ៊ុនសាមសុង ក៏ជាក្រុមហ៊ុនធំបំផុតខាងផលិតបន្ទះឈីបអង្គចងចាំមួយដែរ។ តាមរយៈទិន្នន័យចងក្រងដោយ Bloomberg គ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចបង្កើនប្រាក់ចំណូលជាងពាក់កណ្តាល សម្រាប់ក្រុមហ៊ុននៅក្នុងឆ្នាំ២០១៦។ ដូច្នេះការវិនិយោគចុងក្រោយនេះ មានន័យថា ប្រាក់ចំណូលទាំងនោះ នឹងត្រូវបានពង្រីកបន្ថែមទៀត។

តាមការពិត ក្រុមហ៊ុនសាមសុង ក៏ជាក្រុមហ៊ុនធំបំផុតខាងផលិតបន្ទះឈីបអង្គចងចាំមួយដែរ

តាមរយៈការប្រកាសរបស់ក្រុមហ៊ុនមួយដែលធ្វើឡើងកាលពីថ្ងៃអង្គារ ក្រុមហ៊ុនសាមសុងបានប្រកាស ការវិនិយោគរោងចក្រ Pyeongtaek ថ្មីនៅត្រឹមឆ្នាំ ២០២១ ដែលប្រមាណជា ១៣.៥ ពាន់លានដុល្លារនៃការចំណាយ ហើយគ្រោងនឹងតម្លើងរហូតដល់ ២៦ពាន់លានដុល្លារ។

ការប្រកាសវិនិយោគរបស់ក្រុមហ៊ុនសាមសុង ត្រូវបានធ្វើឡើងស្របពេលការចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃបន្ទះឈីប នៅក្នុងរោងចក្រ Pyeongtaek ។ ការឈានមុខនៅក្នុងវិស័យរថយន្ត ជាមួយការបង្កើត គំនិតថ្មីៗក្នុងសម័យអ៊ីនធឺណែត ត្រូវបានរំពឹងទុក សម្រាប់តម្រូវការនៃគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចនៅឆ្នាំខាងមុខ។

ការវិនិយោគរោងចក្រ Pyeongtaek ថ្មីនៅត្រឹមឆ្នាំ ២០២១នេះ មានប្រមាណជា ១៣.៥ ពាន់លានដុល្លារនៃការចំណាយ

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសាមសុងក៏មានគម្រោងក្នុងការបង្កើតរោងចក្រទីពីរនៅក្នុងខេត្តស៊ីអាន ប្រទេសចិន ដែលទីតាំងនោះកំពុងត្រូវបានស្ថិតក្នុងការពិចារណានៅឡើយ។ រោងចក្រទីមួយរបស់ សាមសុង ក្នុងខេត្តស៊ីអានត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៤ មក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងប្រតិបត្តិការការងារយ៉ាងពេញទំហឹង។

ជាមួយនឹងវិនិយោគថ្មីនេះ សាមសុងមានបំណងពង្រឹងបណ្តាញរោងចក្រសកលលោកក៏ដូចជា អភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានទាំងមូលឲ្យបានឆាប់រហ័សបំផុត៕ 

សាមសុងមានបំណងពង្រឹងបណ្តាញរោងចក្រសកលលោកក៏ដូចជា អភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានទាំងមូលឲ្យបានឆាប់រហ័សបំផុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]